
រយៈពេលចុងក្រោយនេះ រឿងរ៉ាវរបស់ តារាចម្រៀង ប្រចាំផលិតកម្ម ហង្ស មាស និងជាអតីតបេក្ខភាព The Voice Cambodia បានក្លាយទៅជាប្រធានបទមួយដែលកំពុងក្ដៅគគុក បន្ទាប់ពីត្រូវបាន អតីតស្វាមីរបស់គាត់ បាញ់សម្លាញ់ជាច្រើនគ្រាប់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយមក ដោយសារភ្លើងប្រច័ណ្ឌ ។
ជាមួយគ្នានោះដែរ ត្រូវបានអ្នកលេងហ្វេសប៊ុក បានលើកឡើងនូវមូលហេតុដែលនាំ ឲ្យអតីតស្វាមី អ្នកនាង សាន ស្រីឡៃ ប្រច័ណ្ឌនោះ គឺដោយសារ កម្លោះរូបសង្ហា បញ្ញា សិទ្ធ ដែលជាតារាចម្រៀង និងតារាសម្តែងរួមអាជីពជាមួយនឹងអ្នកនាងមានទំនាក់ទងមិនធម្មតាជាមួយគ្នា ដោយតែងតែថតរូបភាពស្និទ្ធស្នាលជាច្រើនសន្លឹក ។
អ្វីទាំងអស់នេះ ត្រូវបានលោក បញ្ញា សិទ្ធ ច្រាលចោលដោយបានចេញជាវីដេអូ បកស្រាយទាក់ទងនឹងទំនាក់ទំនង រវាងរូបលោក និងអ្នកនាង សាន ស្រីឡៃ ថា៖
ខ្ញុំ និងប្អូនស្រីឡៃ គឺដូចជាបងប្អូនបង្កើតអ៊ីចឹង ដោយមានការស្រលាញ់រាប់អានគ្នា យ៉ាងជិតស្និទ្ធ ចំណែកឯទំនាក់ទងស្នេហា គឺគ្មានឡើយ។
ហើយទាក់ទងនឹងរឿងរូបភាពដែលបង្ហោះស្និទ្ធស្នាលនោះ គឺតាំងពីយូរណាស់មកហើយ ម្ដេចមិនយកមកនិយាយផង ដល់ពេលនេះទើបយកមកនិយាយ ដើម្បីអ្វី?
សូមទស្សនវីដេអូបកស្រាយរបស់លោក ខាងក្រោមនេះ ៖






