Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថ្មីៗនេះផលិតកម្ម សាស្តា បានចេញសារលើ Page ហ្វេសប៊ុករបស់ខ្លួន ដោយមាន​មូលន័យ​ឲ្យតារាចម្រៀងលោក រ៉ាវី ចាំជួបគ្នាដោះស្រាយតាមផ្លូវច្បាប់នៅមុខតុលាការ ក្រោយពីតារាចម្រៀងរូបនេះបានប្រកាសទៅច្រៀងនៅផលិតកម្ម អ៊ិច និងបានចេញបទចម្រៀងមួយបទនៅទ្រថ្មី ដោយមិនទាន់បានបញ្ចប់កុងត្រាជាមួយផលិតកម្ម​ចាស់ដែលធ្លាប់ផ្តល់កំណើតអាជីពសិល្បៈឲ្យខ្លួន។

ការផ្ទុះចេញនូវរឿងរ៉ាវដ៏​ចម្រូងចម្រាស​នេះលោក អ៊ុក រតនា អ្នកគ្រប់គ្រងផលិតកម្ម សាស្តា បានប្រាប់ថា មូលហេតុដែលធ្វើឲ្យលោក រ៉ាវី ធ្វើរឿងបែបនេះ គឺគ្មានមូលហេតុអ្វីធំដុំទេ គ្រាន់តែផលិតកម្ម សាស្តា មិនបានចេញបទចម្រៀងឲ្យតារាចម្រៀងឲ្យក្នុងវ៉ុលចុងក្រោយដែលទើបចេញលើទីផ្សារ ដែលធ្វើឲ្យរូបគេកើតការអាក់អន់ចិត្តរត់ទៅទ្រនំថ្មី និងចេញបទនៅផលិតកម្មថ្មី ដោយមិនទាន់ទាំងបានបញ្ចប់កុងត្រានៅផលិតកម្ម សាស្តា នៅឡើយ ហើយក៏មិនបានជូនដំណឹងជាពាក្យសម្តី ឬ​លាយលក្ខណ៍​ជាអក្សរបន្តិចឡើយ ។

លោកបន្តថា ការចេញបទឲ្យតារាចម្រៀងម្នាក់ៗ ឬនៅក្នុងវ៉ុលណា គឺជាគម្រោងរបស់ក្រុមហ៊ុន ម្យ៉ាងទៀតលោក រ៉ាវី ក៏ទើបចេញបទOriginal ក្នុងឱកាសពិធីបុណ្យភ្ជុំផងដែរ ដូច្នេះហើយទើបផលិតកម្មរៀបចំចេញបទឲ្យតារាផ្សេងទៀតដែលពុំទាន់បានចេញ និងអាក់ខានចមួយរយៈ។ លោកបន្តថា ទង្វើររបស់លោក រ៉ាវី ធ្វើបែបនេះគឺខុសទៅនឹងកិច្ចកុងត្រា ដែលនៅមានសុពលភាព និងប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន សាស្តា ជាខ្លាំង ដូច្នេះហើយទើបខាងផលិតកម្ម ត្រូវប្រកាសឲ្យតារារូបនេះរងចាំដោះស្រាយគ្នានៅមុខច្បាប់។

ក្រោយពីផ្ទុះចេញនូវរឿងដ៏​រសើប​នេះលោក រ៉ាវី ក៏បានចេញវីដេអូ​ឃ្លិប​និយាយពីរឿរ៉ាវខាងលើ ដូច្នេះហើយសូមទស្សនិកជនស្តាប់ទាំងអស់គ្នា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor