Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិក​ ចំនួន​០២គ្រឿង​ បាន​មក​ដល់​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ កាល​ពីរ​ថ្ងៃ​មុន​ ដោយ​ចូល​រួម​ជា​មួយ​នាវា​ចម្បាំង​ ចំនួន​០៣គ្រឿង​ថែម​ទៀត​ សម្រាប់​ទុក​ការពារ​ដំណើរ​ទស្សនកិច្ច​ លោក ដូណាល់ ត្រាំ​ នៅ​ដើម​ខែ​ក្រោយ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧។

នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិក​ម៉ាក​ USS Theodore Roosevelt, USS Nimitz​ នាវា​តាមដាន, នាវា​ចម្បាំង​ និង​នាវា​មុជទឹក​ មក​ពី​កង​នាវាចរណ៍​លេខ​០៧ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ ហើយ​ធ្វើ​ការ​តាម​ដាន​ពី​ភាគ​ខាង​កើត​មហា​សមុទ្រ​ឥណ្ឌា​ រហូត​ដល់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ និង​បាន​ចូល​រួម​ធ្វើ​សម​យុទ្ធ​ជា​មួយ​កងកម្លាំង​កូរ៉េខាងត្បូង​ កាល​ពី​សប្ដាហ៍​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ធ្វើ​សម​យុទ្ធ​ទាំង​នោះ​ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​កូរ៉េខាងជើង​ ដែល​មើល​ឃើញ​ថា​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ កំពុង​តែ​ហាត់​សម​សម្រាប់​ការ​វាយប្រហារ​ទៅ​លើ​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor