Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីវៀតណាម ស្នើជាថ្មីឲ្យកម្ពុជាការពារពលរដ្ឋរបស់ខ្លួន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ​លោកស្រី Le Thi Thu Hang ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា វៀតណាម​សង្ឃឹមលើកម្ពុជា ក្នុងការ ការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេស ដែលកាលណាពលរដ្ឋវៀតណាម​ទទួលបានភាពស្របច្បាប់ក្នុងការរស់នៅហើយ នឹងអាចជួយជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៀត។

ភ្លាមៗនោះ លោកបណ្ឌិត ង៉ែត ម៉ាន់ឌី បានតបវិញថា ៖

កម្ពុជាក៏មានជន ចំណាកស្រុក មិនចាញ់វៀតណាមដែរទៅបំរើការងារ រស់នៅ ប្រកបរបររកសុីនៅបរទេស ប៉ុន្តែពលរដ្ឋកម្ពុជា ស្ទើរតែទាំងអស់ ត្រូវមានលិខិតស្នាក់នៅ សៀវភៅការងារ ប័ណ្ណការងារ លិខិតឆ្លងដែន ដើម្បី បំពេញលក្ខខណ្ឌ អោយស្របទៅនឹង ច្បាប់របស់ប្រទេសគេ។ ដោយឡែក ជនជាតិវៀតណាមដែលចូលមកស្នាក់នៅ ប្រកបរបរចិញ្ចឹមជីវិត ជំនួញជួញដូរ អាស្រ័យផលនេសាទ លើទឹកដីកម្ពុជា អ្នកខ្លះគ្មានលិខិតអីសោះ ឯអ្នកខ្លះមានទាំងអត្តសញ្ញាណប័ណ្ណ បោះទីលំនៅ កាងអោយក្រុមបក្សពួកខ្លួន រស់នៅយ៉ាងសប្បាយ លើទឹកដីខ្មែរ យ៉ាងអនាធិបតេយ្យ។ មន្រ្តីពាក់ព័ន្ធ និងរដ្ឋាភិបាលគួរខ្មាស ជាតិជិតខាង មិនបាច់ និយាយដល់ កូរ៉េ ជប៉ុន សាំងហ្គាពួរទេ សូម្បីតែចូលដល់ទឹកដីថៃ ក៏ ពិបាកឆ្លងដែរ បើមិនមានលិខិតស្នាមត្រឹមត្រូវ។ ប្រហែលជា ខ្វាក់ គរ ថ្លង់ អស់ហើយបានជាមិនដែលដឹង ថាហេតុអីបានជាប្រទេសថៃ ដឹកពលរដ្ឋខ្មែរមក ចាក់នៅព្រំដែនដូចសត្វធាតុព្រោះរឿងអ្វី? បើអស់លោកមានបងប្អូន កូនក្មួយចំណាកស្រុកទៅស្រុកថៃ ខ្ញុំប្រាកដថាលោកនឹងយល់។ ខ្ញុំហាក់បីដូចជាឆ្ងល់ ដល់ ក្រសួងពាក់ព័ន្ធនានា ហាក់បីដូចជា មិនបានមើលស្រុកទេសគេ ពេលទៅបំពេញបេសកកម្ម នៅបរទេសម្តងៗ អត់បានមើលគេ របៀបរបបតបស់គេយ៉ាងណា?

សារពីលោក បណ្ឌិត ង៉ែត ម៉ាន់ឌី

ក្នុងន័យនេះ គឺកម្ពុជាយើងបានអនុវត្តន៍យ៉ាងត្រឹមត្រូវ ក្នុងការចំណាកស្រុក ខណៈដែលកាលពីសប្តាហ៍​មុន​អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាប្រកាសពីការដកហូតឯកសារខុសប្រក្រតីរបស់ជនអន្តោប្រវេសន៍កំពុងរស់នៅកម្ពុជាជាង ៧០ ០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor