
ក្រុមដែលបង្ហាញទម្រង់លេងដ៏ពិបាកភ្នែកមើល ហើយមិនសង្ឃឹមថានឹងបានឡើង World Cup នោះពេលនេះក្រុមអាហ្សង់ទីនបានសំបុត្រមួយទៅលេងនៅ World Cup ក្រោយពេល Messi រកបានបីគ្រាប់ម្នាក់ឯង។

កាលមិនទាន់ប្រកួតក្រុមមួយនេះ ឈរលេខ៦ដែកជាចំណាត់ថ្នាក់គ្មានកៅអីទៅលេងនៅ World Cup សូម្បីតែវគ្គ Play-off ។ ដោយសារការប្រកួតព្រឹកមិញនេះ ក្នុងករណីដែលអាហ្សង់ទីនឈ្នះអេក្វាឌ័រ១ទល់៣នោះហើយស្របពេលក្រុមឈីលីដែលឈរលេខ៥កាលមិនទាន់ប្រកួតត្រូវចាញ់ប្រេស៊ីលនោះ គឺអាហ្សង់ទីន ត្រូវឡើងមកលេខ៣វិញ។

បីគ្រាប់របស់ Messsi រកបាននៅនាទី ១១ នាទី១៨និងនាទី៦១ ខណៈមួយគ្រាប់របស់អេក្វាឌ័ររកបាន Romario Ibarraនាទីទី១។ ចំណែកក្រុមខ្លាំងឈីលីត្រូវធ្លាក់ចេញហើយហើយ ក្រោយចាញ់ប្រេស៊ីលឈរចំណាត់ថ្នាក់លេខ៦។

