Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ការដែល Coach សុគន្ធ នីសា ជម្រុះចោលកុមារីសំឡេងផ្អែម អ៊ុក សុវណ្ណារី តែបានជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យនៅបន្តក្នុងកម្មវិធី The voice kids Cambodia ធ្វើឲ្យមហាជនខកបំណងមិនស្ទើរទេ រហូតមានការលើកឡើងពីបណ្តាអ្នកលេងបណ្ដាញសង្គម Facebook រិះគន់ សុគន្ធ នីសា ទក់សាច់ និងទម្លាក់មន្ទឹលថា ការសម្រេចចិត្តរបស់ Coach រូបនេះអាចនឹងមានទំនាក់ទំនងអ្វីពិសេសជាមួយបេក្ខភាពកុមារី ណូ ឈួស៊ីវហេង។ ទើបតែនៅពេលនេះក៏ធ្លាយចេញព័ត៌មានថា ឪពុក ណូ ឈួស៊ីវហេង ជាគូដណ្តឹង សុគន្ធ នីសា និងជាមិត្តភក្តិលោក ព្រាប សុវត្តិ ហើយអ្វីដែលរឹតតែចាប់អារម្មណ៍នោះ គឺបុរសម្នាក់នេះជាមន្រ្តីប៉ូលិសពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃថែមទៀត។

ខណៈរឿងដ៏រសើបនេះ កំពុងតែត្រូវបានទស្សនិកជនជាច្រើនដាក់គំនាបមកលើការសម្រេចចិត្តរបស់ សុគន្ធ នីសា ព្រោះនាងជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យទៅបង្ហាញសមត្ថភាពនៅវគ្គផ្តាច់ព្រ័ត្រ ដោយបោះបង់កុមារី អ៊ុក សុវណ្ណារី ដែលជាបេក្ខភាពមានការគាំទ្រច្រើននោះ មានមិតច្រើនណាស់មិនយល់ស្របតាម។ ស្រាប់តែពេលនេះមាន Account Facebook មួយឈ្មោះ Lam Thavary ដូចជាដឹងរឿងច្បាស់ បានទម្លាយអាថ៌កំបាំងមួយ ដែលនឹកស្មានមិនដល់ ថា « ខ្ញុំដឹងតាំងយូរមកម៉្លេះ កុមារី ណូ ឈួស៊ីវហេង ឪពុកពាក់ផ្កាយ៣ ធ្វើការនៅក្រសួងមហាផ្ទៃទៀតផង និងពួកម៉ាកលោក ព្រាប សុវត្ថិ។ ឪពុក ស៊ីវហេងសព្វថ្ងៃពោះម៉ាយ និងត្រូវជាគូដណ្តឹង កញ្ញា នីសារ ផងដែរ»។

រឿងអាស្រូវរបស់ សុគន្ធ នីសា ខាងលើនេះប្រសិនបើជារឿងពិត គឺមិនខុសដូចពាក្យគេថា “ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ” ខណៈដែលអាថ៌កំបាំងដ៏គួរឲ្យស្អប់ខ្ពើមនេះក្នុងកម្មវិធីដ៏ល្បី The voice kids cambodia លេចចេញដំរុយម្តងបន្តិចៗ ហើយភាពពុករលួយហាក់កាន់តែលេចកន្ទុយមក ភ្ជាប់មកជាមួយនូវរូបភាពខួបកំណើតកុមារី ណូ ឈួស៊ីវហេង មួយសន្លឹក រវាង Caoch ទាំង៣ ចូលរួម។

ជាមួយនឹងរឿងរ៉ាវដែលគេសង្ស័យថា ជាឆាកល្ខោនរៀបចំ ដែលធ្វើក្មេងៗទទួលរងគ្រោះកញ្ញា សុគន្ធ នីសា និងខាង ហង្សមាស មិនទាន់ចេញមុខបញ្ជាក់ ដើម្បីបំបែកសំណុំរឿងអាស្រូវក្នុងកម្មវិធី The voice kids cambodia ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor