Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីព្រឹក ថ្ងៃទី ១៨ តុលានេះ សុគន្ធ និសា ជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស និងជាគូ្រ បង្វឹកនៃកម្មវិធី The Voice Kids Camboida ព្រមទាំង កូនក្រុម រួមមាន កុមារី ឃុយ ម៉ីហៀង និងកុមារី ណូ ឈួស៊ីវហេង បានចូលរួមក្នុងកម្មវិធីព័ត៌មាន ដើម្បីបកស្រាយរឿងផ្សេងៗ ដែលជាចម្ងល់របស់ប្រិយមិត្ត ។

លោកមាស ឬទ្ធី ដែលជាពិធីករ នៅក្នុងកម្មវិធីនេះ បានសួរសំនួរ អំពីបញ្ហាដែលហេតុអ្វីបានជា នាង មិនជ្រើសរើស អ៊ុក សុវណ្ណារី ឲ្យទៅវគ្គបន្ត ។

នីសាតបថា៖

បងប្អូនអ្នកស្ដាប់គឺមានអារម្មណ៍ផ្សេង អ៊ីចឹងចំណូលចិត្តក៍ផ្សេងគ្នា ឯងគាត់ធ្វើគឺមានភាពប្រាកដប្រជា ដោយដឹង និងថ្លឹងថ្លែងទៅលើសមត្ថភាពរបស់កូនក្រុមគាត់ ដោយសារគាត់ច្បាស់អំពីសមត្ថភាព កូនក្រុមរបស់គាត់ម្នាក់ៗ ព្រោះគាត់ ជាអ្នកបង្ហាត់ពួកគេ តាំងពីវគ្គ Battle Round មក ។ 

ចំណែករឿងមួយទៀតទាក់ទងនឹងព័ត៌មានដែលលើកឡើងនោះថា ផ្កាយបីដែលជាគូដណ្ដឹង និងជាឪពុក សៀវហេង នោះគឺនាងបដិសេធ ដោយថានាងពេលនេះក៍មានគូកំណាន់ចិត្តរបស់ខ្លួនផងដែរ ហើយមិនមានឋានៈផ្កាយបីដូច គេលើកឡើងនោះទេ គឺជាសាមញ្ញជនធម្មតា ហើយនិងសម្រេច​​ចូល​រោង​​ការ​នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៧ ខាង​មុខ​នេះ​​ ​មែនទែនហើយ។

សូមទស្សនាវីដេអូទាំងស្រុង៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor