Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិន ប្រមាណជាង៧០នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំកម្លាំងដោយ​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពងខ្ពស់​នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃ បណ្តេញចេញពីកម្ពុជា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីព្រឹកនេះ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បាន​ឲ្យដឹងថា ជនជាតិចិន ដែលធ្វើការ​​បណ្តេញចំនួន៧៤នាក់ ស្រី១៤នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (VOIP) ទៅកាន់ខេត្ត Shan Dong, ខេត្តJiang Su និងខេត្តHe Nan ប្រទេសចិន តាមជើងយន្តហោះCZ8683/CZ8684 ដោយមានក្រុមប៉ូលិសចិនមកទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថា ជនជាតិចិនទាំងអស់ខាងលើ ត្រូវបានឃាត់ខ្លួនដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅគោលដៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ដោយមានការចង្អុល​បង្ហាញពី​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor