
រាជធានីភ្នំពេញ៖ បន្ទាប់ពីការប្រកួតពាក់កណ្តាលព្រ័ត្រនៃកម្មវីធី កម្សាន្ត The Voice Kids Cambodia បានបញ្ចប់ទៅ ដោយកូនក្រុមលោក ព្រាប សុវត្តិ នៅសល់កុមារា ឡុង លីគ័ង្គ និងកុមារា ពេជ្រ ថៃ ដែលគូប្រជែងនឹងគ្នានោះ នៅមុនបន្តិច លោកស្នងការខេត្តព្រះសីហនុ បានបញ្ចេញសារគាំទ្រ កុមារា ឡុង លីគ័ង្គ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងចូលមកដល់នៅថ្ងៃសៅរ៍នេះ។

ការបញ្ចេញសារគាំទ្រ កុមារា ឡុង លីគ័ង្គ គូប្រជែងក្នុងក្រុមរបស់កវីតូច ពេជ្រ ថៃ ដែលជាម្ចាស់ចិត្តលោកឧកញ៉ា ស្រីចាន់ថន នៅរសៀលថ្ងៃទី១០ ខែតុលានោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបង្ហាញពីអារម្មណ៍ពិតនៃចូលចិត្តនិងស្ងោចសរសើរពីសមត្ថកិច្ចរបស់កុមារាម្នាក់នេះ។

សាររបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ” ខ្ញុំបានតាមដានការប្រឡង ខ្ញុំបាទដូចមានការចាប់អារម្មណ៍លើ ការច្រៀង កាយវិការ និង សម្ដី របស់ក្មេងម្នាក់នេះណាស់ អាយុ ទើបតែ ៩ ឆ្នាំ សោះ (ពិតជាគួរឲ្យគោរពស្រឡាញ់ចូលចិត្ត) សុភាព !!!!សូមក្មួយ ប្រុសខិតខំតស៊ូបន្តទៀត និងបានសម្រេចបំណងរបស់ក្មួយជាមិនខាន អ៊ំសូមជូនពរ ក្មួយនិងមានអនាគតល្អក្នុងជីវិតជានិច្ច”៕

