header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ២០១៧ ម្សិលមិញនេះ អតីតបេក្ខភាព The Voice Kids Cambodia 2017 គឺ កុមារី អ៊ុក សុវណ្ណារី និងកុមារា លឹម ដារាជ បានធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល បន្ទាប់ពីពួគេទាំងពីរបានចាប់ដៃគូគ្នា ឡើងបកស្រាយបទចម្រៀង ដែលមានចំណងជើងថា “ភ្លើង” នៅលើឆាកនៃការប្រគុំតន្រ្តី MYTV A1 Twist Concert 2017។

គួររំលឹកផងដែលថាទាំង កុមារី អ៊ុក សុវណ្ណារី និង កុមារា លឹម ដារាជ គឺជាអតិតកូនក្រុមរបស់កំពូលតារាចម្រៀង សុគន្ធ នីសា។ ក្នុងនោះ មហាជនជាច្រើន ធ្លាប់មានការស្ថាយចំពោះពួកគេទាំងពីរ ដែលមិនទទួលបានជោគជ័យក្នុងកម្មវិធី The Voice Kid Cambodia 2017 ព្រោះតែបេក្ខភាពទាំងពីរនេះសុទ្ធតែមានសមត្ថភាព និងទឹកដមសម្លេងពីរោះ។ ទោះបីជាយ៉ាងណា សព្វថ្ងៃ បេក្ខភាពទាំងពីរ ហាក់ទទួលបានប្រជាប្រិយសន្សឹមៗ និងមានឱកាសឡើងសម្តែងនៅលើការប្រគុំតន្ត្រីផ្សេងៗទៀតផង។

សូមរីករាយទស្សនា ការសម្ថែងរបស់ កុមារី អ៊ុក សុវណ្ណារី និងកុមារា លឹម ដារាជ ខាងក្រោមនេះ:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post