header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជធានីភ្នំពេញ បានអះអាងថា មានក្រុមមនុស្សមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលបាននិយាយថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខ្សោយ មិនមានតម្លាភាព ពីព្រោះតែកម្ពុជា ទើបតែមានសុខសន្តិភាព ត្រឹមរយៈពេល១៩ឆ្នាំប៉ុណ្ណោះ ហើយយកកម្ពុជាទៅប្រៀបជាមួយ នឹងអាមេរិក ដែលមានលទ្ធិប្រជាធិបតេយ្យជាង២៥០ឆ្នាំមកហើយ។

ថ្លែងក្នុងពិធីបើកការដ្ឋាន ដាក់លូនៅអមសងខាងផ្លូវ ១៩៦២ ស្ថិតក្នុងខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជា មានសន្តិភាព ពេញលេញនៅត្រឹមឆ្នាំ២០០៨ រហូតមកដល់ថ្ងៃនេះ មានរយៈពេល១៩ឆ្នាំហើយ។ មានក្រុមមនុស្សមួយចំនួន ចេះតែនិយាយថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ខ្សោយណាស់ បើមិនខ្សោយ ពីព្រោះតែកម្ពុជា ទើបតែមានសុខសន្តិភាព ត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ ហើយយកកម្ពុជា ទៅប្រៀបជាមួយនឹងអាមេរិក ដែលមានលទ្ធិប្រជាធិបតេយ្យជាង២៥០ឆ្នាំ។

សហរដ្ឋអាមេរិក ប្រជាធិបតេយ្យប្រទេសគេ បានពួនជ្រុំ២៥០ឆ្នាំមកហើយ ហើយពួកគេបានប្រជាធិបតេយ្យមួយផ្ទាំងរបស់សហរដ្ឋអាមេរិក មកឲ្យកម្ពុជាធ្វើតាមគេភ្លាម គឺធ្វើភ្លាមអត់បានទេ ។ កុំយកកូនក្មេងដែលទើបតែចូលរៀន ឲ្យទៅប្រឡងបាក់ឌុបភ្លាម មិនអាចទៅរួចទេ គឺត្រូវតែរៀនចាប់ពីថ្នាក់ទី១ឡើងទៅ។ នៅលើលោកនៅ មិនដែលមាននរណា យកប្រជាធិបតេយ្យ មកដាក់ចាប់ហែកចែកគ្នាបែបនេះទេ ហើយយើងត្រូវមានមោទនភាពជាតិរបស់យើង ដែលមានដូចសព្វថ្ងៃនេះ ហើយគ្មាននរណានឹកឃើញថាប្រទេសកម្ពុជា មានសុខសន្តិភាពដូចសព្វថ្ងៃនេះទេ ។ យើងត្រូវរួមគ្នាការពារសុខសន្តិភាពនេះឲ្យបានជារៀងរហូត ដើម្បីទទួលបាននូវការអភិវឌ្ឍភាព។

លោកអភិបាលបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលដែលក្មួយបាននាពេលនេះ អត់មានបាតដៃបក្សប្រឆាំងណាមួយមកជួយទេ បច្ចុប្បន្ននេះ ថ្ងៃនេះ គ្មានបាតដៃបក្សប្រឆាំង មកជួយអភិវឌ្ឍន៍ទេ ប៉ុន្តែមានបងប្អូនមួយចំនួន មានការយល់ច្រឡំ នៅពេលដែលឃើញគេនិយាយល្អ ក៏បោះឆ្នោតឲ្យគេ ។ អ្នកដែលចាំតែនិយាយ គឺសុទ្ធតែល្អ ប៉ុន្តែអ្នកធ្វើ គឺមានខុស មានត្រូវ មានឆកល្វែង ។ អ្នកដែលល្អបំផុត គឺអ្នកមិនដែលធ្វើ និយាយអ្វីក៏ត្រូវ ព្រោះមានអណ្តាលចាំតែគ្រលាស់។   

យ៉ាងណា លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្រ្តីរាជការទាំងអស់ ចាប់ពីឆ្នាំភូមិឡើងទៅ ក្លាយខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ ប៉ុន្តែនៅមានការប្រទាំងប្រទើសខ្លះ នៅថ្នាក់ភូមិ ថ្នាក់សង្កាត់ រហូតដល់ថ្នាក់ក្រោមជាតិ នឹងធ្វើការកែសម្រួលជាបន្តទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post