Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិបេឡារូស២នាក់ ត្រូវកម្លាំងសន្តិសុខធនាគារ ចាប់បញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនបរទេសទាំងនោះ បាននាំគ្នាគាស់ទូATM ប្រុងលួចលុយរបស់ធនាគារABA តែមិនបានសម្រេច ព្រោះត្រូវឃើញពីសកម្មភាពតាមកាម៉ារ៉ាសុវត្ថិភាពទាន់ពេល កាលពីវេលាម៉ោង៣៖៤៧នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់  ជាជនជាតិបេឡារូសនេះ ពីបទលួចមានស្ថានទម្ងន់ទោស កាប់គាស់ទម្លុះទម្លាយទូA.T.M របស់ធនាគារA.B.A នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាទៀតថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ MAK SIMMOLOCNKOV ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ បេឡារូស មុខរបរ មិនប្រាកដ មានទីលំនៅមិនប្រាកដ។ ទី២. ឈ្មោះ ALEXANDR BUBENKO ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ បេឡារូស មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ចំណែកវត្ថុតាងចាប់យកបាន ឧបករណ៍អេឡិចត្រនិច សម្រាប់លួចលុយពីទូATM ចំនួនមួយ ក្រណាត់ក្លុមមុខមួយ។ រីឯអ្នកប្តឹងឈ្មោះ សាលី វង្សកុមារ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារABA ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា នៅវេលាកើតហេតុ មានជនបរទេស២នាក់  បានដើរមកទូATM របស់ធនាគារABA នៅចំណុចកើតហេតុ ខណៈនោះជនសង្ស័យម្នាក់ បានឈចាំផ្លូវ ចំណែកជនសង្ស័យម្នាក់ទៀត ចូលទៅក្នុងទូកញ្ចក់ ដើម្បីធ្វើសកម្មភាពលួចយកលុយតែមិនទាន់បានសម្រេចផង ក៏អ្នកកាន់កាម៉ារ៉ាសុវត្ថិភាព នៃទូATMនោះ ឃើញពីសកម្មភាពរបស់ជបសង្ស័យទាំង២នាក់នោះ ក៏បោះដៃឲ្យកម្លាំងសន្តិសុខប្រចាំការ មកឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនមកប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor