
មានហេតុការណ៍បុករះ ដោយរថយន្តភីកអាប់ ចំនួនមួយគ្រឿង នៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងទីប្រជុំជន Lower Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បណ្ដាលឲ្យ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។

មេបញ្ជាការប៉ូលិសទីក្រុងញូវយ៉កលោក James O’Neill បាននិយាយថា រថយន្តភីកអាប់ ចំនួនមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បានបុករះទៅលើអ្នកថ្មើរជើង នៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលបណ្ដាលឲ្យមនុស្ស ចំនួន០៨នាក់ស្លាប់ និង ១១នាក់ផ្សេងទៀត ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។

លោក បានបន្តទៀតថា ជនបង្កហេតុខាងលើនេះ អាយុ២៩ឆ្នាំ ក្រោយពីបើកបុករះ ជននេះ បើកទ្វារឡានចេញ ហើយស្រែកថា Allahu Akbar ហើយត្រូវបានចាប់ខ្លួនភ្លាមៗ។

គួរបញ្ជាក់ផងដែរថា ចៅហ្វាយក្រុងញូវយ៉កលោក Bill de Blasio បានចេញសេចក្ដីថ្លែងការណ៍ថា អ្នកវាយប្រហារខាងលើនេះដោយក្រុមភេរករ (ISIS) គឺជាទង្វើកំសាក ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ជាច្រើន៕