Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាំងពីចាប់ដៃជាមួយដៃគូថ្មីលោក Step ពេជ្រ សោភា មានចម្រៀងជាច្រើនចេញលក់លើទីផ្សារ ហើយក្នុងចំណោមបទរបស់នាងសុទ្ធតែល្បីទទួលបានការគាំទ្រខ្លាំងមានភាពលេចភ្លោនៅក្នុងផលិតកម្មហ ង្សមាស តែម្តង។ ជាក់ស្តែងនៅពេលនេះអ្នកទាំងពីរបានចេញAudioបទថ្មី “ជិះមាន់រាំតាមដំរី” ចង្វាក់ញាក់ ដោយបានបញ្ចូលឧបករណ៍ភ្លេង ឆៃយ៉ាំ នៅលើបណ្តាញសង្គមហ្វេសប៊ុក ប្លែកអារម្មណ៍ និងកំពុងទទួលបានការគាំទ្រខ្លាំងក្នុងឱកាសពិធីបុណ្យ​អុំទូក​បណ្ដែតប្រទីប។

សម្រាប់ព័ត៌មានបញ្ជាក់នៃការចេញលក់ជាផ្លូវការ Audioនិង MV បទ “ជិះមាន់រាំតាមដំរី” Kqube មិនទាន់ទទួលបានការបញ្ជាក់ប្រាប់ពី ពេជ្រ សោភា និងខាងផលិតកម្ម ហង្សមាស នៅឡើយទេ ព្រោះទូរស័ព្ទខលចូលគ្មានអ្នកទទួល តែទោះយ៉ាងណា សូមទស្សនិកជនមកស្តាប់កម្សាន្តជាមួយបទចម្រៀងថ្មីរបស់ ពេជ្រ សោភា ជាមួយលោក Step ធានាថាប្លែកទៀតហើយសម្រាប់អ្នកចូលចិត្តតន្រ្តីសម័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor