
ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ តារាចម្រៀងជាច្រើនបានសម្តែងឲ្យឃើញភាពសម្បាយរីករាយ ព្រោះទទួលបានចំណូលជាច្រើនពីការងារច្រៀងរាំ។ ដោយឡែកនៅថ្ងៃផ្តាច់ព្រ័ត្រនៃពិធីបុណ្យជាតិខាងលើតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ បានចេញសារ វាយប្រហារដល់បុគ្គលម្នាក់តែងតាមឈ្នានីសលោក ដែល ធ្វើឲ្យមិត្តក្នុងអាជីពជាច្រើនចាប់អារម្មណ៍។

នេះគឺជាសាររបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ ដែលKqube បានចំលងចេញទាំងស្រុង “មួយរយៈនេះសំបូរឆ្កែឆ្មា????????តាមខាំណាស់ អាណិតគ្នាដែរ ហេតុតែគ្នាច្រណែន ចង់ប្រាប់ថា បើមនុស្សមានខួរគិត គេអត់គិត គំនិតចេញមកដូចអ្នកឯងទេ មានតែខួរប្រលាក់អាចម៍ដូចអ្នកឯងទេ ដែលគិតចេញមកបែបនេះ ឃើញគេមាន ជួយអរគេទៅ ច្រណែនគេក៏គ្មានបានអីដែរ បានតែក្តៅក្រហាយអត់ប្រយោជន៍ទេអាក្អូន ខំប្រឹងតែខ្លួនឯងអោយល្អទៅ ជីវិតរបស់គេជាសិទ្ធគេ ជីវិតអ្នកជាសិទ្ធរបស់អ្នក កុំលូកលាន់គ្នា បើមិនពេញចិត្តទេកុំមើល អូសចោលទៅមិនបាច់ខំប្រឹង share & comment នាំតែខាតពេល និងអស់ថ្លៃ internet ទេ ចង់ប្រាប់ថា អត់បានឈឺក្បាលជាមួយទេ កុំខំប្រឹងធ្វើចឹងអី “។

ជាមួយនឹងការចេញសារខាងលើ មុននេះបន្តិចអ្នកយកព័ត៌មានKqube ក៏បានទាក់ទងសុំការបញ្ជាក់បន្ថែមពីរឿងរ៉ាងដែលកើតឡើងនេះផងដែរ ប៉ុន្តែលោក សុគន្ធ ថេរ៉ាយុ មិនបានលើកទូរស័ព្ទឆ្លើយតបទេ តែទោះយ៉ាងណា យើងនៅតែរង់ចាំការទម្លាយប្រាប់មូលហេតុនៃការអាក់អន់ចិត្តរបស់តារាចម្រៀងរូបនេះ កើតមានជាមួយអ្នកណា ដើម្បីបញ្ជាក់ឲ្យទស្សនិកជនបានដឹងកាន់តែច្បាស់ផងដែរ៕
