Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បំផុត​នៅ​លើ​ពិភពលោក​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ តាម​ការ​ចោទ​ប្រកាន់​ ចំ​ពេល​មាន​ការ​បង្ក្រាប​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ភ្លាម​ៗ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​អាទិត្យ ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​ Alwaleed bin Talal គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១១នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី​ បន្ទាប់​ពី​ព្រះ​បាទ​ Salman bin Abdulaziz Al Saud​ បាន​បង្កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។ យោង​តាម​ទស្សនាវដ្ដី​ Forbes​ បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ចៅ​ប្រុស​របស់​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​ Alwaleed bin Talal​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មហាសេដ្ឋី​ទី​ ៤៥ នៅ​លើ​ពិភពលោក​ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ចន្លោះ​ពី​១៨ ទៅ​១៩ពាន់​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ព្រះ​អង្គ​ម្ចាស់​ Alwaleed bin Talal គឺ​មាន​ភាគ​ហ៊ុន​ដ៏​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន​ Apple​, Netscape Communications, Citigroup, សណ្ឋាគារ Four Seasons George V​ និង Twitter ហើយ​ក៏​ជា​វិនិយោគិន​នៅ​ក្នុង​សារព័ត៌មាន​ News Rupert Murdoch​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor