Sponsor
អាម៉ាប៉ាប៉ាញ៉ូស

លោក យក់ ដួងតារា មិនមែនជាមិត្តជិតសិ្នទ្ធរបស់ សាន ស្រីឡៃ ទីមួយនោះទេ ដែលចាប់តាំងពីពេលស្រីឡៃ លាចាកលោកនេះទៅ ពួកគេខ្លះបានយល់សប្តិឃើញនាងក្នុងលក្ខណៈបែបផ្សេងៗគ្នា និងអ្នកខ្លះទៀតក៏និយាយផងដែរថា ស្រីឡៃ មកពន្យល់សប្តិ ពួកគេបែបប្លែកៗដូចជាចង់ប្រាប់អ្វីម៉្យាងក៏មាន។

លោក យក់ ដួងតារា ដែលជាតារាចម្រៀងក្នុងផលិតកម្មជាមួយសាន ស្រីឡៃ បានបង្ហោះសាក្នុងគណនី Facebook របស់លោកផ្ទាល់ ដោយរៀបរាប់ពាក្យពេចន៍មួយចំនួន ដែលស្តាប់ហើយគួរឲ្យព្រឺសម្បុរ ទាក់ទងនឹងការជួបក្នុងសុបិន្ តឃើញអតីតតារាចម្រៀង សាន ស្រីឡៃ ដូចខាងក្រោមនេះ:

"ខ្ញុំយល់សប្តិឃើញស្រីឡៃស្ទើរតែរាល់យប់ទៅហើយ​ តែអារម្មណ៍របស់ខ្ញុំមិនដែលខ្លាចស្រីឡៃម្តងណាឡើយ។​ មោ៉ងប្រាំពីរកន្លះយប់មិញ​ ខ្ញុំបានទិញបាយមួយប្រអប់​ ហូបជាមួយនឹងក្រួចអំបិលម្រេច​ ខណ:ពេលដែលខ្ញុំ​ យកសាច់ក្រួចមួយដុំតូចដំបូង​ រៀបដាក់ចូលក្នុងមាត់ហើយ​ ស្រាប់តែ​ ហាក់មានអ្វីមកចាប់ទាញទំលាក់ចូលទៅក្នុងផ្អប់វិញ​ ហើយខ្ញុំក៏យកសាច់ហ្នឹងមកញាំុម្តងទៀត​ ព្រោះមិនចាប់អារម្មណ៍ឡើយ។​ ប្រមាណប្រហែលជាមោ៉ងដប់​ ខ្ញុំក៏កេងលក់​ ហើយក៏យល់សប្តិឃើញស្រីឡៃ​ ក្នុងយល់សប្តិនោះ​ ខ្ញុំបានសួរស្រីឡៃថា​ តើប្អូនបានដឹងខ្លួនរឺទេ?​ ស្រីឡៃបាននិយាយថា​ ខ្ញុំដឹង!​ ខ្ញុំស្លាប់ហើយ!​ ខ្ញុំបានសួរទៀត!​ តើប្អូនមិនទាន់ទៅចាប់ជាតិនៅឯឋានសួគ៌ណាហី?​ នាងថាមិនទាន់ទេ!​ ពេលនេះ​ នាងនៅឯវត្តជំលម្លូរ!​ ខ្ញុំសួរថា​ វត្តជំលម្លូនោះនៅឯណាទៅ?​ នាងថានៅផ្លូវជាតិលេខបី​ ខ្ញុុំគិតក្នុងយល់សប្តិថា​ វត្តជំលម្លូរអត់មានទេ!​ បើមានៗតែវត្តជំលងម្លូរ​ ។​ លុះដល់មោ៉ង​ពីររំលងអាធ្រាត្រ​ ខ្ញុំបានភ្ញាក់ម្តង​ ពេលនោះខ្ញុំចុកពោះតិចៗ​ អាចទ្រាំបាន!​ លាបប្រេងកូឡា​ សំងំកេងលក់​ ក៏យល់សប្តិឃើញស្រីឡៃតទៀត​ ស្រីឡៃថា​ ខ្ញុំចង់ដើរលេងជាមួយបង​!​ ម្តងនេះ​ ឃើញខ្ញុំជិះកង់ឌុបស្រីឡៃ​ ឡើងលើចំណោត​ មានទាំងក្មេងស្រីម្នាក់ផង​ អាយុប្រហែល6ឆ្នាំ​ នៅខាងលើ​ មានភោជនីធំមួយ​មានពីរជាន់ ពេលនោះខ្ញុំរវល់យកកង់ទៅទុក​ ស្រីឡៃនិងក្មេងស្រីម្នាក់ក៏ឡើងទៅមុន​ ខ្ញុំឡើងតាមក្រោយ​ តែខ្ញុំរកមើលស្រីឡៃនិងក្មេងនោះអត់ឃើញទេ​ ខ្ញុំក៏អង្គុយញាំុបាយម្នាក់ឯង​ អារម្មណ៍ក្នុងយល់សប្តិគិតថា​ ស្រីឡៃនិងក្មេងនោះ​ ហូបបាយទីកន្លែងផ្សេងទៀត​។​ អត្ថបទ​ ដែលខ្ញុំសរសេរ​ រៀបរាប់តាមការយល់សប្តិនេះ​ មានអត្ថន័យដូចម្តេច?​ សូមបងប្អូនមេត្តាកាត់​សេក្តី​ ឲ្យខ្ញុំបានយល់ផង​ ។ សូមអរគុណ​ បងប្អូនដែលបានអានអត្ថបទ​ របស់ខ្ញុំ​" ​។

Source: Yoruk Doung Dara

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor