header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌចំកាមន បានឆ្មកចូលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅក្នុងផ្ទះសំណាក់យីហោ "ពន្លឺរស្មីពេជ្រ" ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone 6plus មួយគ្រឿង ពីជនជាតិបរទេស ដោយឆែកតាមប្រព័ន្ធGPS។

ក្នុងប្រត្តិការណ៍ចុះបង្ក្រាបនេះ គឺធ្វើឡើងនៅវេលាម៉ោង៨៖៤០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ "ពន្លឺរស្មីពេជ្រ" តាមបណ្ដោយផ្លូវលេខ៣០៤ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំកាមន ក្រោយពីជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone 6plus ពីជនជាតិបរទេសប្រុសស្រី២នាក់ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន ហើយមកចូលសម្ងំលាក់ខ្លួន នៅទីតាំងខាងលើ។

ប្រភពព័ត៌មានពីម្ចាស់រឺម៉កម៉ូតូកងបី បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដឹកជនរងគ្រោះជាជនជាតិបរទេសប្រុសស្រីពីរនាក់ ពេលមកដល់ចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦០ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីភ្ញៀវរបស់គាត់ ហើយគេចខ្លួនបាត់។ ប្រភពបានបន្តថា ភ្លាមៗនោះរូបគាត់រាយការណ៍ប្រាប់សមត្ថកិច្ច និងឆែកតាមប្រព័ន្ធGPS ដែលជនរងគ្រោះភ្ជាប់ជាមួយទូរស័ព្ទ ដែលជនសង្ស័យឆក់យកទៅនោះក៏ឃើញអោយសញ្ញានៅក្នុងផ្ទះសំណាក់យីហោ "ពន្លឺរស្មីពេជ្រ" ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យទាំង២នាក់បានតែម្ដង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំនុំរឿងបញ្ជូលទៅតុលាកាផ្ដន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post