
យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា កុមារអាយុ៨-៩ ឆ្នាំពីរនាក់ បានស្លាប់បាត់បង់ជីវិត និងបីនាក់ផេ្សងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយមានរថយន្តបុកចូលមកក្នុងថ្នាក់រៀនមួយ នាទីក្រុង ស៊ីដនី ប្រទេស អូស្ត្រាលី ។
ដោយយោងតាមរបាយការណ៍របស់ប៉ូលីលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ ដ៏គួរសោកសង្វែកនេះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ កន្លងទៅនេះ ក្នុងថា្នក់មួយនាទីក្រុងស៊ីដនី ដែលមានសិស្សចំនួន២៤នាក់ កំពុងសិ្ថតនៅក្នុងថ្នាក់រៀន ជាមួយគ្រូរបស់ខ្លួន ។
សិស្សចំនួន៥នាក់ត្រូវបានបញ្ចូនទៅកាន់មនី្ទរពេទ្យភ្លាមៗ រួមទាំងសិស្សពីររូបដែលបានស្លាប់បាត់បង់ជីវិត ជាសិស្សស្រី ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ ។ ចំណែកឯងសិស្សនិងគ្រូដែលរស់រានមានជីវិតគឺបានធ្វើការសង្រ្គោះបន្ទាន់ភ្លាមៗនៅកន្លែងកើតហេតុផ្ទាល់តែម្តង ។
លោកប៉ូលីសបានបន្តទៀតថា អ្នកបើកបររថយន្តបង្កហេតុ គឺជាស្រី្ត មានវ័យ ៥២ឆ្នាំ ក៏ទទួលរងរបួសផងដែរ កំពុងសង្រ្គោះបន្ទាន់នៅមនី្ទរពេទ្យ ហើយនិងរងចាំការត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ។
Source: bangkokpost