Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ សមត្ថកិច្ច​ចម្រុះ ដែល​មាន​តួនាទី​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ កំពុងបើក​កុងត្រូលឲ្យ​​រថយន្ត​ដឹក​ឈើប្រណី​ត​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​វៀតណាម​មុន​ម៉ោង​៧​ព្រឹក​ដែល​ល្មើស​នឹង​ច្បាប់​ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៦​និង​២២​ព្រឹកថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧កន្លងទៅ គេ​សង្កេតឃើញ​សមត្ថកិច្ច​បាន​បើកច្រកទ្វារ​ឲ្យ​រថយន្ត​ដឹកឈើ​ខុស​ច្បាប់​ទាំងនោះ​ចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគើ្ល​ន ​ដោយ​មិន​កោតក្រែង​នឹង​ច្បាប់ទម្លាប់​​ឡើយ ប្រហែល​ជា​មន្ត្រី​ប្រចាំការ​អស់ទាំងនោះ​រក​ផលប្រយោជន៍​ឲ្យមេៗហើយ ​បានជា​មេៗ​មិន​មាន​ចំណាត់ការ​អ្វី​ទាល់តែ​សោះ​ចំពោះ​មន្ត្រី​ខិលខូច​អស់ទាំងនោះ​?

​គេ​សង្កេតឃើញ​យ៉ាងហោច​ណាស់​មាន​មន្ត្រី​៤ស្ថាប័ន​ ក្នុងនោះ​រួមមាន​៖ គណកម្មការ​ច្រកទ្វារ គយ​ និង​រដ្ឋា​ក​រ កាំ​ង​កុងត្រូល និងនគរបាល​អន្តោប្រវេសន៍ នៅ​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម ​ដើម្បី​បង់​លុយ​តែប៉ុណ្ណោះ ហើយ​ក្នុង​១​ថ្ងៃៗ គេ​សង្កេត​ឃើញ​រថយន្ត​ដឹក​ឈើប្រណី​ត​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧៨​ត្រង់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​មិនតិចជា​ង​៨០​ទៅ​១០០​គ្រឿងក្នុង​១​ថ្ងៃ​។

​ប្រភព​ដាច់ដោយឡែក​មួយ​ទៀត​ពី​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​សុំ​មិន​បញ្ចេញ​ឈ្មោះ មិន​សប្បាយចិត្ត ​និង​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ជំរិត​ទារប្រាក់ គាត់​បាន​ឲ្យដឹងថា ក្នុង​រថយន្ត​បា​ឡែន​មួយ​គ្រឿង​ចេញពី​ស្រុក​បរ​កែវ ​គាត់​ត្រូវ​បង់លុយ​ឲ្យសមត្ថកិច្ច​ក្នុង​១​ជើង​ពី​៤​លាន​រៀល​ទៅ​៥​លាន​រៀល និង​រថយន្ត​សាំ​យ៉ុង​ចាប់ពី​៨​លាន​រៀល​ទៅ​៩​លាន​រៀល ​ទើប​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​ពួក​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​នោះ ​សប្បាយ​ចិត្ត​និង​ញញឹមញ​ញេម​រត់ទៅបើក​កុងត្រូល​ឲ្យ​រថយន្ត​ដឹក​ឈើប្រ​ណីត​ខុស​ច្បាប់​ទាំងនោះ​ចូល​ទៅ​ឲ្យផុតៗ​ទៅ​កុំឲ្យភ្ញៀវទេសចរគេឃើញ។

​ចំណែក​ឯ​រថយន្ត​ដឹក​កសិផល​របស់​កសិក​រ​វិញ​ សមត្ថកិច្ច​អស់ទាំងនោះ​ហាក់បីដូចជា​ខ្វល់ខ្វាយ​ណាស់​ប្រើ​កម្មករ​រើ​ស្រាយ​តង់​ប្រើ​សំ​រ៉​ប​ចាក់​លើ​បាវ​សណ្តែង​ធ្លុះ​រយះរយាយ​ហាក់ដូច​ជា ​រថយន្ត​ដឹក​កសិផល​នោះ​បង្កប់​ឈើប្រណី​តអ៊ីចឹង ហាក់ដូចជា​បង្អួត​មហា​ជន​ និង​ថ្នាក់លើ​របស់​ខ្លួនផងដែរ ចំណែក​ឯ​រថយន្ត​ដឹកឈើ​សឹងតែ​បាក់​ឡាន​ ហាក់ដូចជា​មើលមិនឃើញ​សោះ រត់​ទៅ​បើកច្រកទ្វារ​ឲ្យយ៉ាង​ប្រ​យ៉ាប់​ប្រ​យ៉ាល។

​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ លោក អាន អង្គា​រ៉ា ប្រធាន​ស្នាក់ការ​គយ​ និង​រដ្ឋាករ លោក​ អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ មិនអាច​សុំ​ការបំភ្លឺ​​បាន​ទេ ​កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ​ទូរស័ព្ទចុចចូលមិនមានអ្នកទទួល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor