Sponsor
រិទ្ធី

គណបក្សសង្គ្រោះជាតិបានរងបណ្តឹងសុំរំលាយ ពីសំណាក់មេបក្សមិនល្បីឈ្មោះតាមរយៈក្រសួងមហាផ្ទៃ។ តុលាការកំពូលនឹងបើកសាវនាការលើបណ្តឹងសុំរំលាយនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការទស្សន៍ទាយខុសៗគ្នាអំពីវាសនាគណបក្សប្រឆាំងនេះ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា លោក ហ៊ុន សែន បានចេញឃ្លីបវីដេអូអំពាវនាវឱ្យសមាជិកបក្សប្រឆាំងចុះចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច ក្នុងវីដេអូឃ្លីបនោះ លោកក៏បានអះអាងថាគណបក្សសង្គ្រោះជាតិនឹងរលាយដោយលោកហ៊ានយកជីវិតមកអះអាងទៀតផង។ 

ជាថ្មីម្តងទៀត នៅថ្ងៃទី០៨ ខែវិច្ឆិកា នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មាការនី នៅតំបន់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកថាបក្សសង្គ្រោះជាតិនឹងរលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ហើយលោកហ៊ានភ្នាល់១០០ស៊ីតែមួយប៉ុណ្ណោះ។

ចំណែកឯ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិ កម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការលោកថា៖ ខ្ញុំហ៊ានភ្នាល់១០០រៀល ស៊ី០រៀល ថាបក្សប្រឆាំងមិនរលាយពីទឹកដីកម្ពុជាទេនៅក្រោយថ្ងៃទី១៦ វិច្ឆិកា នេះ។ នរណាហ៊ាន លោតមកដោយឡែក ប្រជាពលរដ្ឋតាមមូលដ្ឋានខ្លះក៏បានភ្នាល់រឿងនេះដែរ។

បើគណបក្សសង្គ្រោះជាតិរលាយ នោះទាំងសមាជិកសភា ចៅសង្កាត់ មេឃុំ ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្រុមប្រឹក្សាស្រុក/ខណ្ឌ ក្រុមប្រឹក្សារាជធានី/ខេត្ត ក៏រលាយដែរ ដោយបែងចែកទៅឱ្យគណបក្សដែលបានចូលរួមការបោះឆ្នោត។

រង់ចាំមើលថាតើគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមសាលក្រមរបស់តុលាការកំពូលមែនឬយ៉ាងណា?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor