
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងផែនការ អះអាងថា បច្ចុប្បន្ន ចំណូលរបស់ប្រជាពលរដ្ឋកាន់តែមានការកើនឡើង ដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា អាត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ កម្ពុជា ពីមួយឆ្នាំទៅកាន់តែត្រូវបានកាត់បន្ថយ។ មូលហេតុដែលនាំឲ្យអាត្រាភាពក្រីក្រកាន់តែមានការ ធ្លាក់ចុះ គឺបណ្ដាលមកពីរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើន ទើបអាចសម្រេច បាននូវភាពជោគជ័យនេះ។
លោកបានបន្ដថា ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងម្នាក់ៗ បានកើន ឡើងប្រមាណជាង១ពាន់ដុល្លារក្នុងមួយឆ្នាំ។ ចំណូលនេះ បានធ្វើអោយស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ហើយវាពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្របានមួយចំណែកដែរ។ ដើម្បីកាត់បន្ថយភាពក្រីក្រនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយជាច្រើន ក្នុងនោះ វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ៕
