កាលពីម្សិលមិញ រាជបណ្ឌិត្យសភាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ”ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ” ដែលមានការចូលរួមពីតំណាង ក្រសួងយុត្តិធម៌ អ្នកស្រាវជ្រាវ គណបក្សនយោបាយដែលមានការសម្របសម្រួលពីលោកបណ្ឌិត គិន ភា។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនោះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ថា គណបក្សណាមិនទទួលយកអាសនៈពីអតីគណបក្សសង្គ្រោះជាតិ ជាទង្វើខុសច្បាប់ ពីព្រោះច្បាប់បានចែងរួចហើយ។ លោកសំដៅទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលបដិសេធមិនទទួលយកអាសនៈរដ្ឋសភាពីបក្សប្រឆាំង។
ចំណែកឯ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាននិយាយថា៖ តាមច្បាប់ ការទទួលយកឬមិនទទួលយកកៅអីជាសិទ្ធិរបស់គណបក្សនីមួយៗ។
@Amapapa.News

