
បទចម្រៀងថ្មី “ចែភា IN THE MIX” របស់កំពូលតារាចម្រៀង ពេជ្រ សោភា ទើបចេញនៅលើកPageហ្វេសប៊ុករបស់ផលិតកម្ម រស្មីហង្សមាស កាលពីថ្ងៃម្សិលមិញទេ ហើយបទចម្រៀងមួយនេះក្រៅពីមានចង្វាក់ប្លែកបែបញាក់កន្រ្តាក់អារម្មណ៍ ដែលទទួលបានការគាំទ្រកក្រើកពីសំណាក់ទស្សនិកជនហើយនោះ ក៏មានអ្នកទស្សនាជាច្រើនសម្តែងការអាឡោះអាល័យតារាចម្រៀង សាន ស្រីឡៃ ដែលនាងមានវត្តមានសម្តែងMVក្នុងបទនេះផងដែរ។

តាមព័ត៌មានបុគ្គលិកនៅហង្សមាសបានបង្ហើបប្រាប់ថា បទចម្រៀងថ្មី ពេជ្រ សោភា មួយបទនេះ គឺបានចុះថតMVមុនពេលតារាចម្រៀង សាន ស្រីឡៃ ទទួលមរណៈភាពតែប៉ុន្មានថ្ងៃទេ ដូច្នេះហើយនៅពេលMVបទនេះចេញមកដល់ទីផ្សារ ទើបធ្វើឲ្យមិនត្តភក្តិ និងអ្នកគាំទ្រសម្តែងការអាឡោះអាល័យគាត់ជាខ្លាំង ព្រោះវីដេអូបទនេះ ជា MVចុងក្រោយរបស់នាងថតជាមួយ ពេជ្រ សោភា ។

ព័ត៌មាននេះដ្បិតតែ Kqubeមិនទាន់ទទួលបានការបញ្ជាក់ពី ពេជ្រ សោភា ប៉ុន្តែបើតាមការប្រាប់ពីប្រភពខាងលើបាននិយាយថា ពេលចេញបទនេះ ទោះជាទទួលបានការគាំទ្រខ្លាំងក្តី ប៉ុន្តែ ពេជ្រ សោភា ហាក់មិនសូវជារីករាយប៉ុន្មានទេ ព្រោះគាត់ស្រណោះ សាន ស្រីឡៃ មើលហើយមើលទៀត។ តាមរយៈ MV ចុងក្រោយរបស់តារាចម្រៀ សាន ស្រីឡៃ មួយបទនេះ សង្ឃឹមថា ទស្សនិកជន គាំទ្រ និងជួយShare ព័ត៌មាន ដើម្បីឧទ្ទិសកុសលជូន សាន ស្រីឡៃ ផងដែរ៕

សូមទស្សនាទាំងអស់គ្នា៖