Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀងលោក ខាន់ ជេមស៍ បានចូលប្រឡូកអាជីពចម្រៀងជាង១០ឆ្នាំមកហើយ ប៉ុន្តែតារារូបនេះមិនដែលបង្ហាញមុខប្រពន្ធកូនទេ ហើយលោកក៏មិនដែលនិយាយពីរឿងនេះផងដែរ។ ទើបតែពេលនេះមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Sok Sochenda James ដែលត្រូវជាភរិយារបស់លោក បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោក ជេមស៍ រួមនឹងកូនបីនាក់ ដោយបានប្រើពាក្យថា ជាគ្រួសារមួយមានសុភង្គលថែមទៀតផង។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ នៅពេលដំណើរកម្សាន្តរួមគ្នាម្ដងទៀត លោកជេមស៍ ក៍បានបង្ហោះសារបន្ថែមទៀតថា ៖ “នារីម្នាក់នេះហើយ ដែលតែងតែនៅក្បែររូបខ្ញុំជានិច្ច ពេលដែលខ្ញុំលំបាក អរគុណគ្រប់យ៉ាងអូនសម្លាញ់”។ 

ស្របជាមួយនឹងព័ត៌មានខាងលើនេះ មុននេះបន្តិច គេហទំព័រព័ត៌មានតារា ក៍បានបង្ហាញពី អាថ៌កំបាំងរបស់ កំពូលតារាចម្រៀង លោក ខេមរៈសិរីមន្ត ផងដែរ ដោយជារឿងសម្ងាត់របស់លោក រយៈពេលជិត ២០ឆ្នាំមកនេះ តារាចម្រៀង រូបនេះ គឺមានប្រពន្ធ និងកូនប្រុស២នាក់ ដែលគួរឱ្យស្រលាញ់ ហើយគេហទំព័រខាងលើ ក៍បានបន្ថែមទៀតផងដែរថា ភរិយារបស់លោក មានសម្បុរស្រអែមស្រស់ និងជាកូនស្រីមន្ត្រីធំម្នាក់ ដែលមានឋារន្តស័ក ពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ ។

ទាក់ទងនឹងជីវិតគ្រួសាររបស់ លោក ខេមរៈ សិរីមន្ត ខាងលោកផ្ទាល់ មកទល់ពេលនេះ គឺមិនទាន់បង្ហាញជូនដល់អ្នកគាំទ្រនៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor