Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ  លោក ថិដ គ្រូស៍ (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងថា  បើគ្មានការដោះលែងលោក កឹម សុខាទេ អាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀត នឹងមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍ របស់សមាជិកព្រឹទ្ធសភា អាមេរិកលោក ថិដ គ្រូស៍ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧បានឲ្យដឹងថា សមាជិកព្រឹទ្ធសភាអាមេរិក លោក ថិដ គ្រូស៍ថា បើគ្មានការដោះលែង លោក កឹម សុខា គ្មានការបើកវិទ្យុនានា ឲ្យដំណើរការវិញ និង គ្មានការអនុញ្ញាតឲ្យអង្គការ ប្រជាធិបតេយ្យធ្វើដំណើរការធម្មតា ឲ្យទាន់ពេលវេលាសំរាប់ត្រៀមបោះឆ្នោតទេនោះ សហរដ្ឋអាមេរិក និង ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក មិនអាចទទួលស្គាល់ការបោះឆ្នោត នៅកម្ពុជាបានឡើយ

ករណីនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានតបទៅវិញថា ការដាក់ឱសានវាទរបស់សមាជិកព្រឹទ្ធសភាអាមេរិក ឲ្យដោះលែង លោក កឹម សុខា នោះ គឺគ្មានប្រសិទ្ធិភាព និងមិនអាចទៅរួចបានឡើយ ។ លោកថា ឱសានវាទពិតប្រាកដនោះ គឺនៅថ្ងៃទី១៦ វិច្ឆិកា វិញទេ ដោយថ្ងៃនោះ នឹងបើកសវនាការរំលាយគណបក្សសង្រ្គោះជាតិ ដើម្បីឈានទៅកាត់ក្តី លោក កឹម សុខា នឹងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតក្នុងបក្សជាង១០០នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor