Sponsor
រិទ្ធី

វិបត្តិនយោបាយនៅប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់ និយាយជារួម វាសនាលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ និយាយដោយឡែក។ 

ម្សិលមិញជាថ្ងៃឱសានវាទដែល លោក Ted Cruz ដាក់ឱ្យរាជរដ្ឋភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា តែរហូតដល់ថ្ងៃនេះ គាត់នៅក្នុងពន្ធនាគារដដែល។ តើ លោក Ted Cruz នឹងធ្វើអ្វីបន្តទៀត ដើម្បីដាក់គំនាបដល់រដ្ឋាភិបាលក្រុងភ្នំពេញ ឬដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា? 

នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងនេះ តុលាការកំពូលនឹងបើកសាវនាការរឿងបណ្តឹងសុំរំលាយគណបក្ស   សង្គ្រោះជាតិ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ អង្គការអន្តរជាតិចំនួន៥៥ បានសរសេរលិខិតចំហ រួមគ្នាស្នើសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំដើម្បីដោះស្រាយវិបត្តិនយោបាយកម្ពុជា។ 

សហភាពសភាអន្ដរជាតិ IPU ដែលមានប្រទេស១៧៣ជាសមាជិកបានចេញសេចក្ដីសម្រេចឱ្យកម្ពុជាបញ្ឈប់យន្ដការច្បាប់ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ហើយត្រូវដោះលែងលោក កឹមសុខា ឱ្យមានសេរីភាពឡើងវិញ។ ក្រុមសមាជិកសភារបស់ស្ថាប័នអន្ដរជាតិនេះបានប្រាប់ថានឹងបញ្ជូនគណៈកម្មាធិការស្វែងរកការពិតមួយក្រុមមកកាន់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

លោក Iwao HORII អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសម្តែងការគួរសមជាមួយលោកហេង សំរិន dប្រធានសភារដ្ឋ និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តជាតិ កម្ពុជា ក្នុងជំនួបនោះ លោក Iwao HORII បានលើកឡើងនូវបញ្ហានយោបាយមួយចំនួននៅកម្ពុជា ជាពិសេសការចាប់ខ្លួន លោក កឹម សុខា។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor