Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យទីតាំងស្តុកស្លាបមាន់ជើងមាន់គ្មានច្បាប់អនុញ្ញាត ជ្រកក្រោមយ៊ីហោក្រុមហ៊ុន ហេង វីរៈសុខ សង្ស័យប្រើប្រាស់ជាតិគីមី។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំងសិប្បកម្មផលិតស្តុកទុកចំណីអាហារ ស្ថិតនៅផ្ទះគ្មានលេខ នៅផ្លូវមាត់ប្រឡាយទឹកស្អុយ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកស្តង់ដារ និងកាំកុងត្រូលបានចុះទៅត្រួតពិនិត្យទីតាំងស្តុកស្លាបមាន់ជើងមាន់គ្មានច្បាប់អនុញ្ញាត ជ្រកក្រោមយ៊ីហោក្រុមហ៊ុន ហេង វីរៈសុខ សង្ស័យប្រើប្រាស់ជាតិគីមី បន្ទាប់ពីតាមរថយន្តដឹកស្លាបជើងមាន់ជាក់ស្តែងមកដល់កន្លែងផ្ទាល់តែម្តង។

សូមបញ្ជាក់ផងដែរ កម្លាំងសមត្ថកិច្ចចម្រុះត្រួតពិនិត្យមើលចំណីអាហារក្រោយពិនិត្យរកមើលជាតិគីមី រួចរកឃើញថា ទីតាំងខាងលើមិនមានបញ្ហា និងមិនមានការប្រើប្រាស់ជាតិគីមីឡើយ។

ទោះជាយ៉ាងណាប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា ទីតាំងខាងលើមិនមានភាពប្រក្រតី ដោយចេញចូលបិតទ្វារ និងធុំក្លិនចេញពីតាំងចង់ក្អួត ជាងទឹកស្អុយនៅប្រឡាយទៀត ។

យោងតាមមន្ត្រីនរគបាលបានខ្សឹបប្រាប់ថា ពេលចូលទៅពិនិត្យក្នុងទីតាំងស្តុបសាច់ស្លាបជើងមាន់ត្រូវពាក់ម៉ាស់ និងស្រោមដៃ ការពារព្រមទាំងធុំក្លិនពិបាកដង្ហើមមែនទែន។

មន្ត្រីខាងលើបានបង្ហើបប្រាប់ឲ្យដឹងថា ក្រោយពិនិត្យជាក់ស្តែងនៅកន្លែងទីតាំងស្តុកខាងលើ ខាងមន្ត្រីជំនាញ និងនាំយកសាច់ស្លាបមាន់ជើងមាន់ទៅត្រួតពិនិត្យនៅក្នុងមន្ទីរពិសោធន៍ម្តងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ និងបង្ការកុំឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor