Sponsor
៖ស្នា

ខេត្តតាកែវ៖ លោកវរសេនីយ៍ត្រី បិុច វណ្ណា អធិការស្តីទីបាន​មានប្រសាសន៍ថា នៅព្រឹកនេះថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣០នាទី ក្រោយទទួលព័ត៌មានភ្លាមថា មានករណីឈ្លោះប្រកែកគ្នារវាងឪពុក និងកូនបង្កេីត ដោយមានប្រេីប្រាស់អាវុធ លោកបានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ចុះទៅពិនិត្យកន្លែងកេីតហេតុដែលស្ថិតនៅភូមិតាស្រែន ឃុំខ្វាវ ស្រុក ទ្រាំងខេត្តតាកែវ។

ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះឆេង មករាភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ កេីតខាងលើមានមុខរបរកសិករប្រដាប់ដោយកាំបិតកែច្នៃ​បានទៅកាប់បំផ្លាញផ្លែចេករបស់ឈ្មោះ ឆេង ហឿន អាយុ៥៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាមានមុខរបរកសិករ(ត្រូវជាឪពុក)។

លោកអធិការស្តីទីបន្តទៀតថាៈ ពេលនោះក៏មានការឈ្លោះប្រកែកគ្នាឈ្មោះឆេង មករាបានចោលកាំបិតសំដៅទៅឪពុកតែមិនបានត្រូវទេឃើញដូច្នេះជនសង្ស័យឈ្មោះឡោ ប៊ុនភក្ត្រ័ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅជាមួយឪពុកក្មេក ឆេង ហឿន មានមុខរបរ ជាយោធាដែលមានអត្តលេខ៣៨៦៨ នៅកងពលង៧០ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូបានបាញ់ចំនួនពីរគ្រាប់ឡេីងលេីពុំបណ្តាលអោយមានអ្នកណារងរបួសស្នាមទេ។ 

លោកអធិការស្តីទីបានបន្ថែមទៀតថា ពេលចុះទៅដល់កន្លែងកេីតហេតុជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡោ ប៊ុនភ័ក្រ្ត និងដកហូតវត្ថុតាង បានអាវុធខ្លីចំនួន០១ដើម គ្រាប់ចំនួន០៣គ្រាប់និងសំបកគ្រាប់ចំនួន០២គ្រាប់ កាតសំគាល់ខ្លួនមួយច្បាប់ កាំបិតកែឆ្នៃ០១ ចំណែកឯជនសង្ស័យឈ្មោះ ឆេង មករាបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នករណីនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យ រួមនិងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធី៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor