
ព្រះវិហារៈ បុរសវ័យចំណាស់ម្នាក់ បានទាញកាំបិតកាប់សម្លាប់ស្ត្រីម្នាក់ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម កាលពីវេលាយប់ម៉ោង១១និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះជនរងគ្រោះភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅព្រឹកថ្ងៃទី៥ វិច្ឆិកា នេះ សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ឈ្មោះ គង់ ធី ហៅ អ៊ឹម ធី ភេទប្រុស អាយ៥១ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវបានកម្លាំងប៉េអឹមឃាត់ខ្លួន កាលពីវេលាម៉ោង១១រសៀសថ្ងៃទី៤ វិច្ឆិកា នៅនិងភូមិឃុំខាងលើ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ យ៉ាន ចិន្ថា ហៅឌូ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះស្នាក់នៅភូមិឃុំជាមួយគ្នា។
ក្រោយឃើញឃាត់ខ្លួន ជនសង្ស័យបានសារភាពថា នៅយប់កើតហេតុ រូបគេបានផឹកស្រាស្រវឹង ហើយមានអារម្មណ៍ចង់រួមភេទ ក៏ឡើងទៅលើផ្ទះស្រ្តីរងគ្រោះ ខណៈប្តីស្ត្រីជនរងគ្រោះមិននៅ ដើម្បីសុំនាងរួមភេទ តែមិនព្រម ហើយស្ត្រីរងគ្រោះស្រែកហៅអ្នកជិតខាងឲ្តយជួយ រូបគេ(ជនដៃដល់) ខឹងក៏ស្ទុះទៅទាញយកកាំបិតមកកាប់មកលើស្រ្តីរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
បច្ចុប្បន្នជនដៃដល់ ត្រូវបានកម្លាំងអាវុធហត្ថឃុំខ្លួនបណ្តោះអាសន្ននៅស្នាក់ការសន្តិសុខអាវុធហត្ថភូមិធម្មជាតិសម្តេចតេជោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕


