Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មាន​ហេតុការណ៍​បាញ់​សម្លាប់​ នៅ​ក្នុង​ព្រះវិហារ​មួយ​កន្លែង​ ក្នុង​តំបន់​ Sutherland Springs រដ្ឋ​ Texas សហរដ្ឋ​អាមេរិក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​។

នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។អភិបាល​ក្រុង​ Texas​ លោក​ Gregg Abbot បាន​និយាយ​ថា​ ជនល្មើស​ឈ្មោះ​ Devin Patrick Kelley​ អាយុ​ ២៦ឆ្នាំ​ រស់​នៅ​ទីក្រុង​ New Braunfels បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​មនុស្ស​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ​មួយ​កន្លែង​ ក្នុង​តំបន់​ Sutherland Springs បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​ ២៦នាក់​និង​រង​របួស​ ចំនួន​២០នាក់​ នៅ​វេលា​ម៉ោង​ ១១៖៣០នាទី​ព្រឹក​ម៉ោង​ (ម៉ោង​ក្នុង​ស្រុក​) កាល​ពី​ម្សិលមិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ យោង​តាម​របាយការណ៍​មន្ត្រី​កង​ទ័ព​អាកាស​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ ជនល្មើស​ Kelley ថ្លាប់​បម្រើការ​នៅ​ទ័ពអាកាស​អាមេរិក​រហូត​ដល់​ឆ្នាំ​ ២០១៣ និង​បាន​ចូល​រួម​រៀន​វគ្គ​ខ្លី​ៗ​ ពី​យោធា​នៅ​រដូវ​ក្ដៅ​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor