Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្សជាច្រើនអ្នក របួសធ្ងន់ស្រាល និងរុឺម៉កម៉ូតូ៤គ្រឿង ត្រូវបានរមួលចូលគ្នា ដោយសារមានរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ជិះបុករះយ៉ាងពេញទំហឹង។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្បែរសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្ក ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1725។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ មិនទាន់ដឹងច្បាស់ពីចំនួនអ្នករបួសនៅឡើយទេ ព្រោះក្រោយកើតហេតុបន្តិច ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ និងខ្លះទៀតនៅកន្លែងកើតហេតុនៅឡើយ។

បើយោងតាមប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្រុមក្មេងស្ទាវ១ក្រុម ដេញវាយរថយន្តបង្កខាងលើ ហើយរថយន្តក៏បានព្យាយាមបើករត់គេច។ លុះមកដល់ចំណុចកើតហេតុ ខណៈដែលចរាចរណ៍មានសភាពចង្អៀនខ្លាំងនោះ ក៏ស្រាប់តែបានជ្រុលបុករុឺម៉កម៉ូតូទាំង៤គ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្សជាច្រើនអ្នក របួសដេករដូករណែលពេញផ្លូវតែម្តង។ ហើយក្រោយកើតហេតុ រថយន្តបានព្យាយាមបើកគេច តែត្រូវប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចស្ទាក់ឃាត់បានហើយ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះទៅវាស់វែងនៅកន្លែងកើតហេតុ ហើយបានបញ្ជូនអ្នកបើកបរបង្ក និងរថយន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់ ខណៈអ្នករងរបួស ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor