Sponsor
Rithy

នៅក្នុងពិធីបុណ្យធំម្តងៗ ជាក់ស្តែងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែកប្រទីប និងសំពះព្រះខែ យើងសង្កេតឃើញថាការចោលសំរាមពាសវាលពាសកាលនៅក្រៅធុងសំរានៅតាមច្រាំងទន្លេ និងនៅលើសួនច្បារ នៅតែជាទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋមួយចំនួនធំ បើទោះបីអាជ្ញាធរបានអះអាងថាបានដាក់ធុងសំរាមរហូតដល់ទៅ២ពាន់ធុន និងដាក់ពង្រាយបុគ្គលិកសំអាតទីក្រុងរាប់រយនាក់ក៏ដោយ។ 

បើតាមលោក យឿង សុធារ៉ា មន្ត្រីសង្គមស៊ីវិលម្នាក់ យល់ឃើញថា ការចោលសំរាមពាសវាលពាសកាល ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាប លោកបន្ថែមថាការអនុវត្តច្បាប់នៅធូរលុងក៏ជាផ្នែកមួយនាំឱ្យពលរដ្ឋមិនខ្លាចនឹងការចោលសំរាមក្រៅធុងសំរា។

ចំណែកលោក សន ជ័យ ថាអ្នកដែលចោលសំរាមក្រៅធុងនោះមិនមែនតែពលរដ្ឋមកពីតាមបណ្តាខេតត្តចូលមកលេងទីក្រុងនោះទេ សូម្បីតែអ្នករស់នៅភ្នំពេញខ្លះក៏មានទម្លាប់មិនល្អបែបនេះដែរ។

ម្នាក់ៗតែងតែនិយាយថា ស្រលាញ់ទីក្រុង ស្រលាញ់ប្រទេសជាតិ ប៉ុន្តែនៅតែមានទម្លាប់មិនល្អក្នុងការចោលសំរាមក្រៅធុង ដោយយល់ឃើញថាបើចោលក្នុងធុង បុគ្គលិលសិនទ្រីបានអីធ្វើ ការយល់ឃើញបែបនេះជាការយល់ខុស យើងត្រូវចេះជួយគ្នា ចាប់ពីពេលនេះតទៅ យើងនាំគ្នាចោលសំរាមក្នុងធុងសំរាម។ អ្វីៗផ្តើមចេញពីយើងម្នាក់ៗ បើអ្នកចង់ផ្លាស់ប្តូរពិភពលោក អ្នកត្រូវផ្លាស់ប្តូរខ្លួនឯងជាមុនសិន។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor