
គណបក្សសង្គ្រោះជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរឹបអូសអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិទៅចែកឱ្យគណបក្សដទៃ តាមច្បាប់ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
សេចក្តីសម្រេចរបស់ គ.ជ.ប ដែលបានរឹបអូសយកអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ ទៅចែកឱ្យគណបក្សដទៃដែលពុំទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត បង្ហាញយ៉ាងច្បាស់ថា គ.ជ.ប បានសមគំនិតជាមួយគណបក្សប្រជាជនកម្ពុជា និងតុលាការកំពូល ប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបមកពីគណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានជាដាច់ខាត។
ចុងបញ្ចប់គណបក្សសង្គ្រោះជាតិសូមអំពាវនាវឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធលុបចោលសេចក្តីសម្រេចនៃការយាយីគណបក្សសង្គ្រោះជាតិ ដោះលែង លោក កឹម សុខា ព្រមទាំងអ្នកទោសមនិការទាំងអស់ ហើយនិងទម្លាក់ចោលការចោទប្រកាន់អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន ដើម្បីកុំឱ្យកម្ពុជាទទួលរងនូវទណ្ឌកម្ម និងស្ថិរភាពនៅឯកាពីសហគមន៍អន្តរជាតិ

