Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ នេះ តុលាការកំពូលកំពុងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ក្នុងសវនាការនេះ មានសមាសភាពចៅក្រម៩រូប និងព្រះរាជអាជ្ញា១រូប។ 

នៅជុំវិញតុលាការកំពូលនៅពេលនេះ មានការរឹតបន្តឹងសន្តិសុខ ដោយដាក់រនាំងការពារ បិទផ្លូវ និងមានដាក់ពង្រាយកងកម្លាំងប្រដាប់ជាច្រើននាក់ ដោយឡែកក្នុងសវនាការនេះ មិនអនុញ្ញាតឱ្យមានការចូលរួមស្តាប់សវនាការពីសំណាក់ អ្នកសារព័ត៌មាន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬប្រជាពលរដ្ឋនោះទេ។ រីឯតំណាង ឬមេធាវីការពារក្តីឱ្យគណបក្សប្រឆាំងក៏គ្មានវត្តមានក្នុងសវនាការនេះដែរ។

ជុំវិញសំណុំរឿងនេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា អន្តរជាតិ សរសេរលើគេហទំព័រហ្វេសប៊ុនផ្លូវការលោកថា៖ ថ្ងៃនេះមានអ្នកចាញ់ច្រើនអនេក....ខ្លះត្រូវគេញាក់ដាច់ចង្កេះ.....ខ្លះចាញ់ប្រាជ្ញ ព្រោះខ្សោយចិត្តសាស្ត្រ និង IQ ទាប......!

បើតាមលោក ព្រាប កុល តើអ្នកណាជាអ្នកចាញ់ ឬអ្នកណាជាអ្នកឈ្នះ? 

មានមតិខ្លះថាគណបក្សសង្គ្រោះជាតិនឹងរំលាយ ឯអ្នកខ្លះថាមិនរំលាយទេ រង់ចាំតាមដានលទ្ធផលនៃសវនាការរបស់តុលាការកំពូលទាំងអស់គ្នា។
 

ចុចអាន៖ដំណើរការក្ដីរំលាយបក្សសង្គ្រោះជាតិ ចាប់ផ្ដើមក្រោមការរឹតបន្តឹងសន្តិសុខ យ៉ាងតឹងរឹងបំផុត

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor