Sponsor
រិទ្ធី

កំឡុងពេលតុលាការកំពូលកំពុងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ លោក អ៊ូរ វីរៈ ប្រធានវេទិកាអនាគត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកដោយទស្សន៍ទាយលទ្ធផលសវនាការលើសំណុំរឿងរំលាយបក្សប្រឆាំងថា៖ ខ្ញុំជឿថាគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ។ អាចសាលក្រមនឹងមិនត្រូវប្រកាសនៅថ្ងៃនេះ។ ខ្ញុំជឿថាលោក សម រង្ស៊ី និង លោក កឹម សុខា នឹងទទួលបានការលើកលែងទោសក្នុងរយៈពេលបីបួនខែ ហើយក៏នឹងត្រូវបែកផ្លូវទៅបក្សចាស់រៀងខ្លួន។

ការទស្សន៍ទាយរបស់គាត់ត្រឹមត្រូវត្រង់ចំណុច “ ខ្ញុំជឿថាគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ ” ប៉ុន្តែខុសត្រង់ “អាចសាលក្រមនឹងមិនត្រូវប្រកាសនៅថ្ងៃនេះ” រង់ចាំមើលមួយចំណុចទៀត “ខ្ញុំជឿថាលោក សម រង្ស៊ី និង លោក កឹម សុខា នឹងទទួលបានការលើកលែងទោសក្នុងរយៈពេលបីបួនខែ ហើយក៏នឹងត្រូវបែកផ្លូវទៅបក្សចាស់រៀងខ្លួន។ ”

ក្រោយពេលតុលាការកំពូលបានប្រកាសអង្គសវនាការជាសាធារណៈរំលាយគណបក្សសង្គ្រោះជាតិជាស្ថារ លោក អ៊ួរ វីរៈ ដែលធ្លាប់រងការប្តីងពីគណបក្សប្រជាជនកម្ពុជាពីបទបរហាកេរ្តិ៍ បានសរសេរក្នុងហ្វេសប៊ុកថា៖ ខ្ញុំសូមធ្វើការព្យាករណ៍បន្តិចចុះ នឹងមានការពិភាក្សាអំពីការដាក់ទណ្ឌកម្មអន្តរជាតិនាពេលនេះ។   ប៉ុន្តែក្នុងមួយខែទៅពីរខែទៀត នឹងមានការជជែកពី “ ដំណោះស្រាយខ្មែរ-ខ្មែរ” ទៅលើ “ បញ្ហាខ្មែរ ”។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor