
បាងកកៈ លោក Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានគេរាយការណ៍មកថា បានស្នាក់នៅចក្រភពអង់គ្លេស ក្នុងនាមជាអ្នកទេសចរម្នាក់ ហើយមិនមែនជាអ្នកសុំសិទ្ធិជ្រកកោនជាជនអន្តោរប្រវេសន៍នោះទេ។ នេះបើយោងតាមទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកានេះ។
អង្គភាពចារកម្មសុំមិនបញ្ចេញឈ្មោះមួយបានលើកឡើងថា លោកស្រី យីងឡាក់ បានបំពានទៅនឹងច្បាប់របស់តុលាការ ហើយបានភៀសខ្លួនពីប្រទេសអស់រយៈពេល២ខែមកហើយ និងត្រូវបានគេរាយការណ៍មកថា បានស្នាក់នៅចក្រភពអង់គ្លេស។
ក្រុមអាជ្ញាធរអង់គ្លេសបាននិយាយថា អតីតស្ត្រីមេដឹកនាំរូបនេះ បើសិនជានៅក្នុងប្រទេសនេះ គឺអាចត្រឹមតែស្នាក់នៅអង់គ្លេសតែមួយគត់ ហើយក្នុងនាមជាអ្នកទេសចរម្នាក់ ជាបណ្តោះអាសន្ន តែមិនមែនស្វែងរកសិទ្ធិជ្រកកោនអ្វីនោះទេ៕
