
ភ្នំពេញៈ គ្រឿងក្នុងជ្រូក ជើងជ្រូក ជើងមាន់ និងស្លាបមាន់ ខូចគុណភាណ និងប្រើប្រាស់សារធាតុគីមី ប្រមាណ២០០០គីឡូក្រាម នៅរសៀលថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៧ ត្រូវបានមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ដ្រីជំនាញកាំកុងត្រូល បាននាំយក ទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមជើងឯក ខណ្ឌដង្កោ ក្រោយកម្លាំងបានបង្ក្រោបពីឈ្មួញខិលខូចមួយចំនួន៕











