Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ចំណងស្នេហ៍រវាងតារាចម្រៀង សុគន្ធ នីសា និងលោក ចៅ សម្បត្តិ បានកើតឡើងប្រមាណជាបួនទៅប្រាំឆ្នាំមកហើយ ពោលគឺក្រោយពេលតារាស្រីរូបនេះបែក ពីលោក សុខ ជំនោរ មកម្ល៉េះ ប៉ុន្តែប្រិយមិត្តដែលជាអ្នកគាំទ្រ សុគន្ធ នីសា មិនធ្លាប់បានឃើញមុខមាត់ពិតរបស់ អនាគតស្វាមីរបស់គាត់រូបនេះនៅឡើយទេ ដែលជាហេតុធ្វើឲ្យមានការទន្ទឹងចង់ស្គាល់មុខ ។

ជាមួយនឹងការទន្ទឹងរង់ចាំនេះ ក៍ត្រូវបានលោក ករុណា ពេជ្រ បានបង្ហាញមុខមាត់ អនាគតស្វាមីរបស់ សុគន្ធ នីសា រូបនេះកាលពីយប់មិញ មុនថ្ងៃចូលរោងជាមួយនឹងសារសាទរថា៖

ចូលរួមអបអរ និសា និង បងប្រុស សម្រាប់ថ្ងៃមង្គលជ័យ 01.12.2017 ជូនពរ បងប្រុស និង និសា ចាប់ដៃគ្នា ជួបតែសេចក្តីសុខ សុភមង្គលជារៀងរហូត Sorry ដែលខ្ញុំមិនចូលរួមថ្ងៃពិសេសរបស់ មិត្តល្អ និង បងប្រុសដ៏ល្អ ដោយសារមានការងារត្រូវបំពេញ នៅខេត្ត សៀមរាប..ដូច្នេះខ្ញុំមានតែបាច់ផ្កាកូលាប 168 ទង ជូនពរអោយស្រលាញ់គ្នា រហូតដល់ 168 ឆ្នាំ និង ទឹកប្រាក់ 168$ តំណាង លាភ ជ័យ ចាប់ដៃគ្នា ហេង ហេង រកលុយបានច្រើនៗ រហូត រហូត រហូត....”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor