Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ពលករខ្មែរជាច្រើននាក់ ត្រូវបានក្រុមតម្រួតថៃ សហការជាមួយនឹងកម្លាំងជំនាញធ្វើការឡោមព័ទ្ធចាប់ខ្លួនបានជាបន្តបន្ទាប់ ខណៈពួកគេប្រមាណជាង១០០នាក់ ត្រូវបានមេក្លោងខ្មែរ ថៃ ដឹកនាំឆ្លងដែរ និងលបលួចចូលទៅកាន់ឈើគ្រញូងក្នុងតំបន់ហាមឃាត់។

យោងតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ បានឲ្យ​ដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានការស្ទាក់ចាប់ពលករខ្មែរ ដែលបានលបលួចចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិ ថាប់ឡាន ស្ថិតនៅចំណុចណងបូស ក្នុងភូមិ២០ ឃុំគូសក្រាក់ឆាយ ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចថៃបានធ្វើការ ឃាត់ខ្លួនជនជាតិខ្មែរបានចំនួន៣៩នាក់ ព្រមទាំងបានដកហូតឈើគ្រញូងជាច្រើនដុំផងដែរ ដោយវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញ នៃខេត្តស្រះកែវ ប្រទេសថៃ ហើយកម្លាំង​ចម្រុះថៃ ដែលមានតម្រួត រដ្ឋបាលព្រៃឈើ នឹងក្រុមអភិរក្សព្រៃឈើក្នុងតំបន់ឧទ្យានជាតិ។ លុះនៅយប់ថ្ងៃទី២៨ ខែឆ្នាំដដែល កម្លាំងចម្រុះថៃ បានធ្វើការរុករក និងឈានដល់ការចាប់ខ្លួនជនជាតិខ្មែរ និងថៃ បន្ថែមទៀត ដែលកិច្ចប្រតិបត្តិការលើកទី២នេះ កម្លាំង​បានឃាត់ខ្លួនបាន៤៥នាក់ ដោយបាននាំខ្លួនទៅកាន់អង្គភាពជំនាញក្នុងខេត្តស្រះកែវ ដើម្បីសាកសួរ។

ជនសង្ស័យទាំងអស់បានសារភាពថា ពួកគេសរុបប្រមាណជាង១០០នាក់ ត្រូវបានមេក្លោងខ្មែរ និងថៃ បាននាំលួចឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ ដោយបានបន្តដំណើរលបចូលទៅកាន់តំបន់ហាមឃាត់នេះ ក្នុងគោលបំណងឲ្យ​កាប់ឈើ និងជញ្ជូនឈើទាំងនេះចេញមកខាងក្រៅ ដោយទទួលបានកម្រៃក្នុងឈើមួយគីឡូក្រាមចំនួនពី១៥០បាត ទៅ២០០ បាត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមេក្លោង ដែលនៅពីក្រោយខ្នង ដើម្បីនាំខ្លួនយកមកសាកសួរតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor