Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកម្មករ និងនិយោជិត ៤,៦៨២នាក់ មកពីរោងចក្រចំនួន ៧៣រោងចក្រ ក្នុងនោះមកពីខេត្តកណ្តាលចំនួន ៣៨រោងចក្រ និងរាជធានីភ្នំពេញចំនួន ៣៥រោងចក្រ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេច ហ៊ុន សែន ថ្លែងថា៖

ពូមិនស្នើសុំបរទេសទៅប្រាប់ថា សូមបរទេសមកបង្កប់ថា វាឆ្ងាញ់បំផុត ត្រង់ថា៖

គេឱ្យខ្ញុំធ្វើចេះ គេឱ្យខ្ញុំធ្វើអ៊ីចេះ ការពិតមជ្ឈមណ្ឌលសិទ្ធិមនុស្ស (CCHR) នៅភ្នំពេញត្រូវតែបិទចោល ព្រោះធ្វើតាមបរទេស ក្រសួងមហាផ្ទៃគួរ បរទេសអ្នកឱ្យបង្កើត មិនមែនខ្មែរអ្នកបង្កើតទេ គេ (កឹម សុខា) ថា៖

គេឱ្យខ្ញុំដកខ្លួនពីនយោបាយមួយរយៈ ហើយគេឱ្យខ្ញុំទៅបង្កើតអង្គការក្រៅរដ្ឋាភិបាល ឈ្មោះថាមជ្ឈមណ្ឌលសិទ្ធិមនុស្ស អ៊ីចឹងទេ បរទេសឱ្យបង្កើត អាហ្នឹងវាខុសរឿង បើថាអង្គការក្រៅប្រទេសមកសុំបង្កើតដោយសុំច្បាប់យើង វាមិនអីទេ តែអានេះជនជាតិខ្មែរម្នាក់ត្រូវបរទេសឱ្យបង្កើត ឱ្យធ្វើនេះធ្វើនោះ មានអាឱ្យមកផ្តួលរលំរដ្ឋាភិបាលតាមរបៀបយូកូស្លាវី និងស៊ែកប៊ី នេះទៅទៀត មិនឱ្យគេធ្វើទេ ច្បាប់ប្រទេសមាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor