
លោក សម រង្ស៊ី បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Reuters ថា៖ លោក ហ៊ុន សែន នឹងមានវាសនាដូចអតីតប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ លោក Robert Mugabe ដែលត្រូវបានទម្លាក់ពីតំណែង កាលពីពេលថ្មីៗនេះ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី នៅព្រឹកមិញ ថ្ងៃទី២៦ វិច្ឆិកា សម្តេច ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជាមនុស្សភ្លីភ្លើ ដែលប្រៀបធៀបសម្តេចទៅនឹងលោក Mugabe ។ សម្តេចថា ប្រសិនបើ ជាលោក ដូចលោក Mugabe គឺសម្តេចត្រូវដឹកនាំប្រទេសរហូតដល់ ៣០ឆ្នាំទៀតឯណោះ។

ក្នុងវិធីសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកម្មករ និងនិយោជិតនៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេច បានសង្កត់ធ្ងន់ថា៖ មានអាមួយនោះ មិនដឹងថាស្អីវា! ថ្ងៃមុនវាប្រកាសថា លោក ហ៊ុន សែន ប្រកាសធ្វើដូច Mugabe ។ បើ ហ៊ុន សែន ធ្វើដូច Mugabe ខ្ញុំត្រូវធ្វើជាង ៣០ឆ្នាំទៀត អាហ្នឹងបានវាត្រូវ ព្រោះ Mugabe អាយុ ៩៥ឆ្នាំ ឥឡូវខ្ញុំទើប ៦៥ឆ្នាំ អ៊ីចឹងត្រូវធ្វើ ៣០ឆ្នាំទៀត។ អានេះភ្លើភ្លើ។
