header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត លោក សុខ ទូច នៅម៉ោង៩ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងរៀបចំកិច្ចពិភាក្សាតុមូលស្ដីពី ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅរាជបណ្ឌិត្យសភា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ (CNRP) នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១១ វិច្ឆិកា ។

ជុំវិញទាំងនេះផងដែរ ប្រធានតុលាកាកំពូល នឹងកោះហៅលោក កឹម សុខា ប្រធាន CNRP ទៅបំភ្លឺ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមកម្មវត្ថុនៃបណ្ដឹងរំលាយ CNRP របស់ក្រសួងមហាផ្ទៃ ។

កាលពីថ្ងៃទី២៤ តុលា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានដាក់ភស្តុតាងបន្ថែមទៀត ករណីប្តឹងសុំរំលាយ CNRP ជូនតុលាការកំពូល ដោយសំអាងហេតុតាមផ្លូវច្បាប់ ដែលអាចឲ្យតុលាការកំពូល រំលាយ CNRP បាន ។

ចំណែក អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងដើរលើផ្លូវខុស និងធ្វើឲ្យសហគមន៍អន្តរជាតិមិនពេញចិត្ត ចំពោះការជំនះចង់រំលាយ CNRP ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាំងកណ្តាលអធា្រត្រ ថ្ងៃទី៣ កញ្ញា កន្លងមក ក្រោយស្រាវជ្រាវរកឃើញថា បានព្រឹត្តអំពើក្បត់ជាតិ ដែលមានអាមេរិកជាអ្នកផ្ចុងផ្តើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post