Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអះអាងថា​ សម្តេចមិនបានទៅសុំបរទេស ឲ្យបង្រៀនអំពីរបៀបធ្វើបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបានោះទេ គឺសម្តេចតែងតែសុំឲ្យបរទេស មកជួយអភិវឌ្ឍន៍ប្រទេសតែប៉ុណ្ណោះ។

សម្តេចតេជោ បានថ្លែងក្នុងឱកាស ជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស7NG នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា សម្តេចមិនបានទៅស្នើសុំឲ្យបរទេស មកជួយណែនាំរបៀបធ្វើបដិវត្តពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលនោះទេ គឺសម្តេចតែងតែបានពិភាក្សាជាមួយបរទេសពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេស ហើយមិនដែលបានពិភាក្សាថា ផ្ដួលអ្នកនេះ របៀបណានោះទេ។

សម្តេច បានសម្តែងក្តីសង្ឃឹមថា កម្មករនឹងបន្តបោះឆ្នោត ឲ្យបានធ្វើជានាយករដ្ឋមន្រ្តី ជាបន្តទៀត ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

នៅក្នុងឱកាសនោះផងដែរ​ សម្ដេច​បន្ថែមថា កម្ពុជាធ្លាប់មានអាមិច២១ តែបច្ចុប្បន្ននេះ កម្ពុជាមិនត្រូវការប្រើប្រាស់អាមិច២១ ធ្វើសង្រ្គាមទៀតទេ កម្ពុជាត្រូវការតែកាំភ្លើងបាញ់ទម្លាក់មិច២១បានហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor