
ក្រោយពេលសម្តេច ហ៊ុន សែន គំរាមនបិទ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរក្នុងហ្វេសប៊ុកផ្លូវការថា៖
នៅពេលខ្ញុំបានផ្តួចផ្តើមបណ្តាញយុវជនស្ម័គ្រចិត្តសម្រាប់ការអប់រំពលរដ្ឋ នៅដើមឆ្នាំ២០០៥ គណបក្សនយោបាយមួយចំនួនបានមករកខ្ញុំ ដោយសួរខ្ញុំថាតើខ្ញុំអាចធ្វើជាទីប្រឹក្សារបស់ពួកគេ និងជួយជំរុញ យុវជនឱ្យចូលរួមគោលនយោបាយរបស់ពួកគេបានដែរឬទេ។

ខ្ញុំបានបដិសេធ ទោះបីខ្ញុំមិនដឹងច្បាស់ថាតើ "គោលនយោបាយ" មានន័យយ៉ាងណា។ ខ្ញុំជឿជាក់លើការជ្រើសរើសរបស់ខ្ញុំ ថាខ្ញុំកំពុងធ្វើការងារបណ្តាញយុវវ័យរបស់ខ្ញុំតាមរយៈការធ្វើឱ្យយុវជននៅតាមទីជនបទ និងទីក្រុងកាន់តែយល់ដឹងកាន់តែច្បាស់អំពីតម្រូវការពិតប្រាកដរបស់សហគមន៍ដែលមានចំណាប់អារម្មណ៍បរិសុទ្ធដែលផ្ទេអំណាចដល់យុវជន ដូច្នេះពួកគេអាចដឹងមធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យពួកគេអាចផ្តល់វិភាគទានត្រឡប់ទៅវិញដល់សហគមន៍ វាគឺជាផ្នែកមួយសម្រាប់ការអភិវឌ្ឍសង្គម។ ខ្ញុំក៏ជឿជាក់ផងដែរថាយុវវ័យមានសមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងចំពោះភាគីណាមួយដែលពួកគេនឹងចូលរួមប្រសិនបើពួកគេមានឆន្ទៈ នោះមិនមែនជាតួនាទីរបស់ខ្ញុំដើម្បីធ្វើដូច្នេះទេ។
ក្រោយមកទៀត ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមជាមួយគណបក្សនយោបាយ ខ្ញុំក៏បានបដិសេធម្តងទៀត និងនិយាយយ៉ាងច្បាស់ដោយគ្មានការពិចារណាថា ខ្ញុំគ្មានចំណាប់អារម្មណ៍លើអំណាច និងនយោបាយនោះទេ។ ជម្រើសរបស់ខ្ញុំគឺដើម្បីលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស។ ខ្ញុំបានចាកចេញពីមជ្ឈមណ្ឌលដែលខ្ញុំបានធ្វើការជាមួយរយៈពេលពីរឆ្នាំ ដើម្បីបន្តការសិក្សារបស់ខ្ញុំ នៅពេលខ្ញុំត្រឡប់មកវិញ ខ្ញុំសម្រេចចិត្តចូលមកមណ្ឌលម្តងទៀត ដោយសារមូលហេតុមួយ តម្លែដែលយើងត្រូវលើកស្ទួយ និងការពារសិទ្ធិមនុស្ស ហើយក្តីសុបិនរបស់ខ្ញុំ គឺចង់ឃើញប្រជាជនកម្ពុជារីករាយនឹងសេរីភាពជាមូលដ្ឋានដែលពួកគេមានសិទ្ធិទទួលបាន។
ថ្ងៃនេះ ខ្ញុំដឹកនាំមជ្ឈមណ្ឌលដែលខ្ញុំបាននិងកំពុងធ្វើការអស់រយៈពេលជាង១០ ឆ្នាំមកហើយ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាក្រុមមួយក្នុងចំណោមក្រុមមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជាដែលបានប្រឈមមុខនឹងការប្រតាយប្រតប់ពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលជាលទ្ធផលនៃការរិះគន់លើគោលការណ៍របស់ខ្លួន សកម្មភាព ឬវោហាស័ព្ទរបស់ពួកគេ។
អតីតបុគ្គលិករបស់ ម.ស.ម.ក មួយចំនួនតូចបានប្រឡូកចូលនយោបាយ ឬបានចូលរួមជាមួយគណបក្សនយោបាយផ្សេងៗ រាប់បញ្ចូលទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ ម.ស.ម.ក គាំទ្រសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលប្រឡូកក្នុងនយោបាយក៏ដោយ ក៏ ម.ស.ម.ក មិនមានឥទ្ឋិពលលើអតីតបុគ្គលិកដែលបានចូលប្រឡូកក្នុងឆាកនយោបាយទេ។

ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបម្រើនៅ ម.ស.ម.ក រួមជាមួយសមាជិកក្រុមការងាររបស់យើងហើយយើងប្តេជ្ញាបន្តបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជាដោយឈរលើមូលដ្ឋានគ្រឹះនៃភាពឯករាជ្យតម្លាភាពសមភាពនិងមិនរើសមុខ។ យើងមានទំនុកចិត្តថាការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងណាមួយនឹងរកឃើញកំហុសខុសឆ្គងជាក់ស្តែងណាមួយលើផ្នែករបស់ ម.ស.ម.ក។