
ភ្នំពេញៈ មុខសញ្ញាជួញដូរគ្រឿងញៀន ដែលជាជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងរបស់អធិការដ្ឋានខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ាក បង្ក្រាបកាលពីម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងហា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម07 ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរជួញដូរគ្រឿងញៀន។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លាចំនួន៧០កញ្ចប់ និងឧបករណ៍វេចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជសង្ស័យ ត្រូវបានជំនាញខណ្ឌ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ហើយនឹងបន្តធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕






