Sponsor
រិទ្ធី

ក្រោយពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្របដិសេធមិនទទួលយកអាសនៈរបស់បក្សប្រឆាំង ដូចនេះអាសនៈទាំង១១ត្រូវបានទៅគណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សនេះមានសំឡេងលើសលុបលើគណបក្សដទៃ ។ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាបានផ្ញើបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តថ្មីទាំង១១រូប ឱ្យ គ.ជ.ប រួចហើយ ហើយ គ.ជ.ប ក៍បានបញ្ជូនទៅសភារួចរាល់។ 

នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្រ្តថ្មីទាំង១១ ក៏មាន លោក វ៉ាន សំអឿន ដែលបានលាលែងពីគណបក្សសង្គ្រោះជាតិតាំងពីមុនបោះឆ្នោតឆ្នាំ២០១៣ និងលោក ឡុង ប៊ុន្នី ដែលទើបចុះចូលជាមួយគណបក្សកាន់អំណាចមុនថ្ងៃតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។

លោក វ៉ាន សំអឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ចំណែកឯ លោក ឡុង ប៊ុន្នី តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor