Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋាភិបាលវៀតណាម បានប្រកាសពីជំហរបន្ដកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជាលើគ្រប់វិស័យ​ ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិ​ និងប្រជាពលរដ្ឋ។

ការប្រកាសជំហរនេះ​ ធើ្វឡើងក្នុងជំនួបជាមួយសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ​ និងឧត្ដមសេនីយ៍​ទោ​ ហ័ង​ សួនចៀន​ មេបញ្ជាការ​កងទ័ព​ការពារព្រំដែន នៃប្រទេសវៀតណាម​ កាលពីល្ងាចថ្ងៃទី២៧ ​ខែវិច្ឆិកា​ នៅទីស្ដីការក្រសួងមហាផ្ទៃ​។​

ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍​ទោ​ ហ័ង​ សួនចៀន​ បានលើកឡើងថា​ ភាគីវៀតណាម នៅតែបន្ដកិច្ចសហប្រតិ​បត្ដិការយ៉ាងរឹងមាំ​ និងល្អប្រសើរ រវាងកងទ័ព​ នគរបាលការពារព្រំដែន​ និងស្ថាប័នរបស់ប្រទេសកម្ពុជាគ្រប់លំដាក់ថ្នាក់​ ដើម្បីជួយសម្របសម្រួលក្នុងការឆ្លងកាត់ធ្វើពាណិជ្ជកម្ម​ ទេសចរណ៍ ឲ្យទទួលវឌ្ឍនភាពសេដ្ឋកិច្ចរវាងប្រទេសទាំង២។

ជាការឆ្លើយតប​ សម្ដេចក្រឡាហោមបានស្វាគមន៍​ និងគាំទ្រ ​ក្នុងការធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ​ ដោយលទ្ធផលកន្លងមក ការងារដែលកងកម្លាំង​ កងទ័ពរបស់វៀតណាមបានមកពិភាក្សាជាមួយក្រសួងការពារជាជាតិ​ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍របស់ប្រទេសកម្ពុជា​ ​គឺទទួលបានលទ្ធផលល្អប្រសើរ​។

សម្ដេចសង្ឃឹមថា​ លើកនេះ កងកម្លាំង​នគរបាលកម្ពុជា​-វៀតណាម​ នឹងបន្ដពិភាក្សាជាមួយគ្នា លើបញ្ហាការងាផ្សេងៗឲ្យកាន់តែទទួលបានប្រសិទ្ធិភាពបន្ថែមទៀត។

សម្ដេចបានបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននឹងបន្ដកិច្ចសហប្រតិបតិ្ដការយ៉ាងជិតស្និទ្ធ ជាមួយភាគីវៀតណាមនៅគ្រប់កម្រិត​ តាមគោលនយោបាយរបស់ថ្នាក់ដឹកនាំ​ទាំង២ ដើម្បីបន្ដសុខសន្ដិភាព​ និងការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋរវាងប្រទេសទាំង២៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor