Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានសេចក្ដីរាយការណ៍មកថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមជ្ឈមណ្ឌលកម្សាន្ត Rock ដែលគេស្គាល់ថា ជាកន្លែងរបស់ឧកញ៉ា គិត ធាង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្ដាលឲ្យមនុស្សម្នាក់ រងរបួស ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យផងដែរ​ ​។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន លោក ឃួន សំអុល ប្រាប់ Cam Post នៅមុននេះបន្តិចថា ពិតជាមានករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock នាព្រឹកនេះប្រាកដមែន។ លោកថា មនុស្សម្នាក់ បានរងរបួស ហើយត្រូវគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ជាមួយគ្នា សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ ជាអ្នកចាក់ភ្លេងនៅក្នុងមជ្ឈមណ្ឌល រ៉ុក យកទៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរផងដែរ។

ទោះជាបែបណា លោកមេបញ្ជាការរូបនេះ មិនបានលម្អិតឲ្យស៊ីជម្រៅចំពោះករណីផ្ទុះអាវុធនៅកណ្ដាលក្រុងភ្នំពេញ ទាំងព្រឹកនេះទេ។

ដោយឡែក អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បដិសេធដោយឆ្លើយថា លោកបានទទួលដំណឹងនេះទេ។

បើតាមសេចក្ដីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណីផ្ទុះអាវុធនេះ កើតឡើងដោយសារជម្លោះ ហើយឈានទៅដល់ការបាញ់ប្រហារជាច្រើនគ្រាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង អ្នកយកព័ត៌មានម្នាក់ បានចូលទៅផ្ដិតយករូបភាព និងយកព័ត៌មាននៅកន្លែងកើតហេតុ ប៉ុន្តែត្រូវសន្តិសុខនៅក្នុងមជ្ឈមណ្ឌល Rock ចាប់បោកកាមេរ៉ា និងទូរស័ព្ទចោល ដោយពោលពាក្យថា “គ្មាននរណាធំជាងខ្លួនឡើយ សូម្បីមេប៉េអឹម”

ជុំវិញករណីខាងលើនេះ Cam Post នឹងលម្អិតជូនមិត្តអ្នកអានបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor