header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ យុវជនម្នាក់ ឲ្យម្តាយឪពុកទៅស្តីដណ្តឹងកូនក្រមុំគេ តែត្រូវម្តាយបដិសេធ ក៏សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត។

ករណីនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ នៅភូមិព្រៃចេក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ណាន រេវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានឪពុកឈ្មោះ ឈុំ ណាន អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ម្តាយឈ្មោះ អៀន សុីណាត អាយុ៤៣ឆ្នាំ ជនជាតិខ្មែ។ នាក់ទាំង៣ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានសុំឲ្យម្តាយឪពុកទៅស្តីដណ្តឹងកូនគេ តែត្រូវក្រុមគ្រួសារបដិសេធ។ សង្ស័យដោយមានចិត្តខឹងនឹងម្តាយឪពុក ជនរងគ្រោះបានចេញពីផ្ទះទៅផឹកស្រា​បាត់។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ក្រោយពីម្តាយជនរងគ្រោះមកពីផ្ទះជិតខាងវិញ គាត់បានស្រែកហៅកូន តែមិនឮឆ្លើយតបសោះ។ ខណៈនោះ ស្ត្រីជាម្តាយក៏ដើរចូលក្នុងបន្ទប់ ស្រាប់តែឃើញកូនរបស់គាត់ យកអាវទៅចងនឹងចម្រឹងបង្អួច ចង.កស្លាប់បាត់ទៅហើយ។ ក្រោយមក ក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីផ្សេងឡើយ។ ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post